• 2020-09-11 07:58:39
  • ប្រដាល់

បឺត​ សង្ឃឹម៖​ ប៉ះ​ វ៉ាន់​ វឿន​ ដណ្ដើម​ប្រាក់​លាន​ សន្លប់​ ឬ​មិន​សន្លប់​អត់​ហ៊ាន​និយាយ​មុន​ទេ​

  • 2020-09-11 07:58:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ បឺត​ សង្ឃឹម​ ថា​ប៉ះ​គ្នា​ជា​ថ្មី​ដណ្ដើម​ប្រាក់​លាន​ជា​មួយ​ វ៉ាន់​ វឿន​ ស្អែក​នេះ​មិន​ហ៊ាន​និយាយ​ថា​ សន្លប់​ ឬ​មិន​សន្លប់​នោះ​ទេ​ទោះ២​ប្រកួត​ចុង​ក្រោយ​ឈ្នះ​សន្លប់​បែប​នោះ​ក្ដី។​

បឺត​ សង្ឃឹម​ ប្រកួត​កន្លងទៅ

អ្នក​លេង​គុន​ខ្មែរ​ បឺត​ សង្ឃឹម​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​ការ​ហ្វឹកហាត់​ត្រៀម​ប៉ះ​ វ៉ាន់​ វឿន​ នេះ​វិញ​គឺ​ហាត់​ធម្មតា​ដូច​រាល់​ដង​ មួយ​វិញ​ទៀត​បាន​ជាប់​លាប់​រហូត​មក​ហើយ​ ព្រោះ​ប្រកួត​២សប្ដាហ៍​ជាប់​ៗ​គ្នា​ទៅ​ហើយ។​

កូន​សិស្ស​លោក​ បឺត​ សំខាន់​ រូប​នេះ​ដាក់​ក្ដី​សង្ឃឹម​ត្រឹម​ ៥០/៥០។​ ចំពោះ​បច្ចេកទេស​ប្រកួត​នោះ​គឺ​ផ្លាស់ប្ដូរ​តាម​ជាក់ស្ដែង​ តាម​ដៃគូ​ផង​ដែរ។​ ទាក់ទង​ទៅ​ហ្នឹង​ការ​ប្រកួត​មាន​អ្នក​សន្លប់​ ឬ​អត់​នោះ​ បឺត​ សង្ឃឹម​ មិន​ហ៊ាន​និយាយ​ទុក​មុន​ទេ​យ៉ាង​ណា​ដឹង​តែ​ឡើង​ទៅ​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព​ ករណី​មាន​ឱកាស​វ៉ៃ​សន្លប់​បាន​គឺ​វ៉ៃ​ហើយ។​

រូបភាពរបស់ផេក Sport Zone

រំលឹក​ដែរ​ថា​ ជំនួប​សងសឹក​ និង​ដណ្ដើម​ប្រាក់​លាន​រវាង​ វ៉ាន់​ វឿន​ និង​ បឺត​ សង្ឃឹម​ នេះ​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ ទី១២​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ នៅ​លើ​សង្វៀន​ CNC ​ចាប់​ពី​ម៉ោង​ ៦ល្ងាច​តទៅ។​ វ៉ាន់​ វឿន​ ២ប្រកួត​ ប៉ះ​ បឺត​ សង្ឃឹម​ កន្លង​ទៅ​នេះ​គឺ​សន្លប់​ទាំង​ពីរ​ដង។​ រី​ឯ​ បឺត​ សង្ឃឹម​ ក៏​ធ្លាប់​បាត់បង់​ខ្សែក្រវាត់​ដោយ​សារ​ វ៉ាន់​ វឿន​ ដែរ​កន្លង​ទៅ​នេះ​ដូច្នេះ​ប៉ះ​ជា​ថ្មី​នេះ​ច្បាស់​ជា​កក្រើក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់