• 2020-09-10 04:44:37
  • ប្រដាល់

ជី​ ឆៃលី៖​ ពេល​ខ្ញុំ​ចាញ់​សន្លប់​ ប្រពន្ធ​គិត​ពី​យំ​ហើយ​និយាយថា​បើ​ការងារ​ផ្សេង​ឈប់​ទៅ

  • 2020-09-10 04:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ជី​ ឆៃលី​ ថា​ពេល​ខ្លួន​ចាញ់​គេ​សន្លប់​ ប្រពន្ធ​គិត​តែ​ពី​យំ​អាណិត​ ហើយ​ឲ្យ​ខ្លួន​គិត​ឡើង​វិញ​បើ​មាន​ការងារ​ណា​សមគួរ​អាច​ធ្វើ​បាន​ទៅ​ធ្វើ​ទៅ​ព្រោះ​មិន​ចង់​ពិបាក​ភ្នែក​ និង​អាណិត​ខ្លាំង​ណាស់។​

ជី ឆៃលី និង​ប្រពន្ធ

អ្នក​លេង​គុន​ខ្មែរ​ ជី ឆៃលី​ បាន​រំលឹក​ពី​ភាព​ជូរចត់​របស់​ខ្លួន​ថា​ ពេល​មួយ​ដែល​ខ្លួន​ចាញ់​គេ​សន្លប់​គឺ​ប្រពន្ធ​មាន​ការ​ពិបាក​ចិត្ត​ និង​យំ​ជា​ខ្លាំង​ព្រោះ​អាណិត​ប្ដី​ និង​បាន​សុំ​ឲ្យ​ខ្លួន​ឈប់​ពី​ប្រដាល់​ងាក​រក​មើល​ការងារ​ណា​មាន​ប្រាក់​ខែ​សមរម្យ​មួយ។​ មួយ​វិញ​ទៀត​បើ​ចង់​ឡើង​ប្រកួត​តទៅ​ទៀត​ត្រូវ​ហ្វឹកហាត់​ឲ្យ​បាន​ជាប់​លាប់​ល្អ​សិន​ទើប​អនុញ្ញាត។​

ជី ឆៃលី ប្រកួតកន្លងទៅ (រូបភាពរបស់ Town Sport)

សិស្ស​គុន​មក​ពី​សមាគម​ក្រសួង​ការពារ​ជាតិ​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ចាញ់​នៅ​ពេល​នោះ​ក៏​ព្រោះ​តែ​ខ្លួន​សប្បាយ​ភ្លើតភ្លើន​មួយ​ពេល​ មិន​បាន​ហ្វឹកហាត់​រួច​ហើយ​ឡើង​ប្រកួត​ទើប​ទទួល​បាន​លទ្ធផល​បែប​នេះ។​ បន្ទាប់​ពី​ពេល​នោះ​មក​មាន​ការ​ពន្យល់​ណែនាំ​ពី​លោក​គ្រូ​ ធន់​ សុភា​ មិត្ត​រួម​ក្លឹប​ផង​នោះ​ ឆៃលី ​ប្ដេជ្ញា​ចិត្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​ល្អ​ មិន​ដើរ​ផ្លូវ​ខុស​ និង​សន្សំ​លុយ​ដើម្បី​ជួយ​ប្រពន្ធ​ ឬ​បើក​ហាង​អ៊ុតសក់​សមរម្យ​មួយ​ឲ្យប្រពន្ធ។​ ប្រពន្ធរបស់ ឆៃលី ក៏​នៅ​តែ​អនុញ្ញាតឲ្យ​បន្ត​អាជីព​នេះ​បន្ត​ទៀត​ប៉ុន្តែ​ត្រូវ​តែ​ហ្វឹកហាត់​ឲ្យ​ល្អ​គ្រប់គ្រាន់​ចាំ​ឡើង​ប្រកួត។

ជី ឆៃលី ឈ្នះកន្លងទៅ

រំលឹក​ដែរ​ថា​ ជី​ ឆៃលី​ ជា​អ្នក​សិស្ស​គុន​នៃ​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ។​ ជា​កូន​សិស្ស​លោក​ តឹក ​ឡៃ​ និង​លោក​ ធន់​ សុភា។​ កីឡាករ​រូប​នេះ​លេង​លើ​ប្រភេទ​ទម្ងន់​ ៥៤-​៥៧​គីឡូក្រាម​បច្ចុប្បន្ន​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់