- 2020-09-09 02:36:20
- ប្រដាល់
ឡៅ ចិត្រា វិលចូលសង្វៀនវិញប្រកួតដំបូងនៅជ្រាយកម្លាំង
- 2020-09-09 02:36:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចិត្រា វិលចូលសង្វៀនវិញប្រកួតដំបូងនៅជ្រាយកម្លាំង
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរមកពីខេត្តកំពង់ស្ពឺ ឡៅ ចិត្រា បានវិលចូលសង្វៀនវិញ និងឡើងប្រកួតបាន១ប្រកួតហើយប៉ះ យ៉េន ឌីណា បង្ហាញទម្រង់មិនទាន់ល្អដូចដើមជាពិសេសកម្លាំង។
ការប៉ះគ្នារវាង ឡៅ ចិត្រា និង យ៉េន ឌីណា កាលពីថ្ងៃអាទិត្យ ទី៦ កញ្ញា ២០២០ កន្លងទៅនេះបានរង់ការរិះគន់ជាខ្លាំងពីសំណាក់អ្នកគាំទ្រគុនខ្មែរ ក៏ព្រោះតែពួកគេគិតថាប្រកួតមិនអស់ពីសមត្ថភាព និងមិនជក់ចិត្តដូចហ្នឹងអ្វីដែលបានរង់ចាំ។
បើយើងមើលពីសមត្ថភាពរបស់ ឡៅ ចិត្រា ដែលទើបចូលប្រកួតវិញបន្ទាប់ពីសម្រាកព្យាបាលរបួសដៃប្រហែល៤ខែមកនេះ គឺមិនទាន់ល្អដូចដើមនោះទេ ដូចជាការវ៉ៃនៅយឺតជាងមុន ជាពិសេសកម្លាំងស៊ុហ្វតែម្ដង។ ការប្រកួត៥ទឹកនេះ ចិត្រា ដួលច្រើនដោយសារកម្លាំងកាច ឬការចាប់មិនឈ្នះ យ៉េន ឌីណា ជាហេតុធ្វើឲ្យរូបគេបញ្ចេញស្នៀតមិនសូវទាន់ល្អ និងគាំងៗបន្តិច។
រំលឹកដែរថា ឡៅ ចិត្រា បានឈប់សម្រាកព្យាបាលរបួសដៃអស់រយៈពេលប្រហែល៤ខែជាហេតុធ្វើឲ្យកីឡាកររូបនេះខកខានឡើងសង្វៀនជាយូរទើបតែអាចចូលប្រកួតវិញកាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅបាយ័ន។ ប្រកួតដំបូងរបស់ ចិត្រា បានត្រឹមស្មើពិន្ទុ យ៉េន ឌីណា ប៉ុណ្ណោះ៕