• 2020-09-07 08:00:43
  • ប្រដាល់

ថាម៉េច! មាន​គេ​ប្រទះ​ឃើញ​ Joshua ដើរ​លេង​ពេល​រាត្រី​ជាមួយ​ប្រពន្ធ Mahrez?

  • 2020-09-07 08:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់ Anthony Joshua ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចេញ​ដើរ​លេង​ក្រៅ​ជាមួយ​នាង Rita ដែល​ជា​ប្រពន្ធ​មាន​កូន​២​នាក់​ជាមួយ​កីឡាករ​បាល់ទាត់ Riyad Mahrez។

បើ​តាម​សេចក្ដីរាយការណ៍​ពី The Sun បាន​ចុះ​ផ្សាយ​ថា Joshua សញ្ជាតិ​អង់គ្លេស​​បាន​ចេញ​ក្រៅ​​នៅ​ពេល​រាត្រី​ជាមួយ​នាង Rita។ Rita និង Mahrez បច្ចុប្បន្ន​ត្បិត​ជា​ប្ដី​ប្រពន្ធ ប៉ុន្តែ​ពួក​គេ​មិន​បាន​នៅ​ជាមួយ​គ្នា​ទេ។

យ៉ាងណា ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ ក្រុម​របស់ Joshua បាន​ចេញ​មក​បដិសេធ​ចំពោះ​ព័ត៌មាន​នេះ​ទាំង​ស្រុង។ អ្នក​តំណាង​របស់​កីឡាករ​ប្រដាល់​វ័យ​៣០​ឆ្នាំ​បាន​បក​ស្រាយ​ថា Joshua មិន​បាន​ស្គាល់​អ្នក​នាង Rita ឡើយ ហើយ​ក៏​គ្មាន​ចិត្ត​ប៉ង​ទាក់ទង​គ្នា​ទាំង​នៅ​ពេល​នេះ​និង​អនាគត​ដែរ។

Joshua សព្វថ្ងៃ​​គឺ​នៅ​លីវ បន្ទាប់​ពី​ចែក​ផ្លូវ​គ្នា​ជាមួយ​នាង Nicole Osbourne ក្នុង​ឆ្នាំ​២០១៦ ដែល​ពួក​គេ​មាន​កូន​ប្រុស​ម្នាក់​ជាមួយ​គ្នា។ Mahrez វ័យ​២៩​ឆ្នាំ​បាន​រៀបការ​ជាមួយ Rita ក្នុង​កម្មវិធី​បែប​លក្ខណៈ​ឯកជន​មួយ ជាមួយ​គ្រួសារ​និង​មិត្តភ័ក្ដ​កាល​ពី​ខែ សីហា ឆ្នាំ ២០១៥ បន្ទាប់​ពី​ស្គាល់​គ្នា​បាន​៥​ខែ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី