- 2020-09-02 08:22:19
- ប្រដាល់
ឡៅ ចិត្រា ចូលមកវិញត្រូវធ្វើការធ្ងន់តែម្ដងប៉ះ យ៉េន ឌីណា អាទិត្យនេះ
- 2020-09-02 08:22:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចិត្រា ចូលមកវិញត្រូវធ្វើការធ្ងន់តែម្ដងប៉ះ យ៉េន ឌីណា អាទិត្យនេះ
ចន្លោះមិនឃើញ
សិស្សគុនមកពីក្លឹបឆត្រយោង ៩១១ ឡៅ ចិត្រា បានវិលចូលសង្វៀនគុនខ្មែរវិញហើយបន្ទាប់ពីសម្រាប់ព្យាបាលរបួសដៃប៉ុន្មានខែមកនេះ ហើយអ្វីដែលចាប់អារម្មណ៍នោះគឺបើកឆាកវិញប៉ះ យ៉េន ឌីណា តែម្ដងអាទិត្យនេះ។
អ្នកលេងក្បាច់គុនមកពីកំពង់ស្ពឺ ខាងលើនេះបានសម្រាប់ព្យាបាលរបួសតាំងពីចុងខែមេសាមកម្ល៉េះហើយក៏មិនទាន់ឡើងសង្វៀន១ដងណាទេរហូតមកដល់ពេលបច្ចុប្បន្ន។ ចិត្រា គឺមានរបួសប្រេះឆ្អឹងប្រអប់ដៃខាងឆ្វេងអំឡុងពេលប្រកួតជាមួយ មឿន សុខហ៊ុច ។
សម្រាប់ការវិលចូលសង្វៀនជាថ្មីនៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០ នេះ ឡៅ ចិត្រា នឹងត្រូវស្វាគមន៍រៀមច្បង យ៉េន ឌីណា ក្នុងកម្មវិធីប្រដាល់ខារ៉ាបាវ។ បច្ចុប្បន្ននេះមិនមាននរណាអាចយកឈ្នះ យ៉េន ឌីណា បានទេបន្ទាប់ពីរូបគេបានឈ្នះ មឿន សុខហ៊ុច ២ដងវិញកន្លងទៅនេះនៅ CNC ខណៈអ្នកប្រដាល់ផ្សេងៗចាញ់ច្រើននាក់ហើយ។
កូនសិស្សលោក អេ ភូថង ខាងលើនេះជាកីឡាករវ៉ៃក្បាច់មួយរូបរបស់កម្ពុជា អ្នកក្នុងមជ្ឈដ្ឋានប្រដាល់សុទ្ធតែដឹងពីស្នៀត និងសមត្ថភាពរបស់គេ ពោលវ៉ៃត្រឹមឈ្នះពិន្ទុមែន ប៉ុន្តែដៃគូដែលប៉ះរូបគេគឺពិបាកវ៉ៃជាមួយតែម្ដង។ ដូច្នេះហើយរៀងពិបាកបន្តិចចំពោះ ឡៅ ចិត្រា ព្រោះទើបវិលចូលសង្វៀនវិញ សាច់ដុំ សរសៃ រាងកាយក៏មិនទាន់រឹងមាំ រហ័សរហួនដូចបានប្រកួតជាប់លាប់នោះដែរ។ យ៉ាងនេះគ្រាន់តែជាការយល់ឃើញប៉ុណ្ណោះមានតែចាំមើលថ្ងៃប្រកួតជាក់ស្ដែងនោះទេនរណាជាអ្នកទទួលបានជ័យជម្នះពិតប្រាកដ៕