• 2020-09-02 06:42:33
  • ប្រដាល់

ឈ្នះ​រហូត​បែប​នេះ​ដឹង​តម្លៃ​ខ្លួន​ ឃីម​ បូរ៉ា​ ស្ទើរ​មិន​ជឿ​...

  • 2020-09-02 06:42:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​តាមដាន​គុន​ខ្មែរ​ច្បាស់​ជា​ដឹង​ហើយ​ពី​សមត្ថភាព​ និង​ភាព​រីកចម្រើន​ជាង​កន្លះ​ឆ្នាំ​មក​នេះ​របស់​ ឃីម​ បូរ៉ា​ ពោល​បាន​បំបែក​កំណាត់ត្រា​មិន​ដែល​ឈ្នះ​ខ្សែក្រវាត់​ ហើយ​អំឡុង​ជំងឺ​ COVID​ នេះ​រូប​គេ​ស៊ី​រៀប​ស្ទើរ​អស់​ហើយ​ទម្ងន់​ ៦០​គីឡូក្រាម។​ យើង​សុំ​រាប់​តែ​កីឡាករ​ខ្លាំងៗ​ដែល​ធ្លាប់​ចាញ់​ បូរ៉ា​ ៥នាក់​ប៉ុណ្ណោះ​រួម​មាន​ ឈិត​ សេរីវណ្ណថង​ ម៉ឺន​ មេឃា​ ធន់​ មករា​ លី ​ភា​ និង​ សុខ ​សាវិន។​

ងាក​ទៅ​រឿង​តម្លៃ​ខ្លួន​វិញ​កីឡាករ​ ឃីម​ បូរ៉ា​ បង្ហើប​ប្រាប់​ថា​តម្លៃ​ខ្លួន​ឡើង​ប្រកួត​បច្ចុប្បន្ន​នេះ​គឺ​ទទួល​បាន​ ៣៥០​ដុល្លារ។​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​ ឡុង​ ជិន​ បើ​សរុប​ទាំង​ប្រាក់​លាន​ដែល​ខាង​កម្មវិធី​ផ្ដល់​ជូន​ទៀត​នោះ​គឺ​បាន​៦០០​ដុល្លារ៕​

កីឡាករ ឃីម បូរ៉ា ពេលឈ្នះ ឡុង​ ជិន​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់