- 2020-09-02 02:54:01
- បាល់ទាត់
មិនធម្មតា! កែវ សុខសិលា មានសង្សារស្អាតកប់ ថែមជាចៅបង្កើតសម្ដេច ជា ស៊ីម
- 2020-09-02 02:54:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! កែវ សុខសិលា មានសង្សារស្អាតកប់ ថែមជាចៅបង្កើតសម្ដេច ជា ស៊ីម
ចន្លោះមិនឃើញ
អ្នកចាំទីជម្រើសជាតិកម្ពុជា កែវ សុខសិលា មានសង្សារឈ្មោះ ជា អាលីហ្សា ត្រូវជាចៅបង្កើតរបស់សម្ដេច ជា ស៊ីម។
អ្នកចាំទីរបស់វិសាខារូបនេះបានប្រាប់ឲ្យដឹងថា រូបគេ និងសង្សារបានស្គាល់ចិត្តថ្លើមគ្នាជាង ១ ឆ្នាំមកហើយ។ ចំពោះពេលវេលារៀបការពួកគេមិនទាន់កំណត់បានឡើយ ម្យ៉ាងសង្សារកំណាន់ចិត្តរបស់គេកំពុងសិក្សានៅឡើយ។ អ្នកចាំទីឆ្នើមរបស់កម្ពុជារូបនេះបញ្ជាក់យ៉ាងច្បាស់ថា សង្សាររបស់គេត្រូវជាចៅបង្កើតរបស់សម្ដេច ជា ស៊ីម ដែលបានស្គាល់គ្នាតាមរយៈការថតឈុតប្រម៉ូតមួយឲ្យក្លឹប។
កែវ សុខសិលា កើតនៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៧ មានកម្ពស់១,៨៤ ម៉ែត្រ ជាអតីតយុវជនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន៕