• 2020-08-31 09:31:17
  • ប្រដាល់

កុំ​ឆ្ងល់​ច្រើន!​ ឈិត​ សេរីវណ្ណថង​ បញ្ជាក់​រឿង​ទៅ​វ៉ៃ​នៅ​ ONE​ ហើយ​មុន​នេះ​

  • 2020-08-31 09:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​វ័យ​ក្មេង​ ឈិត​ សេរីវណ្ណថង​ បាន​បញ្ជាក់​ប្រាប់​ Sabay​ ទាក់ទង​ទៅ​ហ្នឹង​ការ​ចេញ​ទៅ​វ៉ៃ​នៅ​សង្វៀន​ ONE​ ថា​នេះ​គ្រាន់​តែ​ជា​គម្រោង​នោះ​ទេ​ ប៉ុន្មាន​សប្ដាហ៍​មុន​គឺ​លោក​គ្រូ​ ជា​ រិទ្ធ​ បាន​និយាយ​ប្រាប់​ខ្លួន​ថា​នឹង​រៀបចំ​ CV​ ដាក់​ឈ្មោះ​ទៅ​ស្ថាប័ន​អន្តរជាតិ​ខាង​លើ​នេះ​ដើម្បី​បាន​ទៅ​ប្រកួត។​

កីឡាករ ឈិត សេរីវណ្ណថង

វណ្ណថង​ បន្ត​ប្រាប់​ទៀត​ថា​ ប៉ុន្តែ​មិន​ទាត់​ឃើញ​លោក​គ្រូ​ ជា​ រិទ្ធ​ បាន​ទាក់ទង​មក​បញ្ជាក់​រឿង​ដាក់​ឈ្មោះ​ទៅ​ ONE​ នោះ​ទៀត​ទេ​ ហើយ​ក៏​មិន​ដឹង​ថា​ CV​ រៀបចំ​ហើយ​ឬ​នៅ​ បាន​ផ្ញើ​ទៅ​ខាង​គេ​ឬ​អត់ ​ក៏​ខ្លួន​មិន​ទាន់​បាន​ដឹង​ដែរ​ ដោយ​គ្រាន់​តែ​ថា​ធ្លាប់​និយាយ​គ្នា​បាន​១ដង​ជា​មួយ​ លោក​គ្រូ​ ជា​ រិទ្ធ​ កាល​រូប​គេ​ឡើង​ទៅ​ប្រកួត​នៅ​ CNC​ កន្លង​ទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់