- 2020-08-31 08:17:18
- ប្រដាល់
អីយ៉ា! តោះមើល ឃីម ឌីម៉ា ប៉ះ ខាំ ខ្លានាង ថ្មីៗនេះមើលម៉េចដែរ
- 2020-08-31 08:17:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីយ៉ា! តោះមើល ឃីម ឌីម៉ា ប៉ះ ខាំ ខ្លានាង ថ្មីៗនេះមើលម៉េចដែរ
ចន្លោះមិនឃើញ
តាំងតែពីមានរបួសជង្គង់ជិត ២ឆ្នាំមកនេះ កីឡាករ ឃីម ឌីម៉ា នៅមិនទាន់អាចវិលចូលសង្វៀនវិញនោះទេ ពោលស្ថានភាពរបួសមិនទាន់ជាបាន១០០%។ យ៉ាងណាមិញប៉ុន្មានខែចុងក្រោយនេះគេឃើញ ឌីម៉ា ចាប់ផ្ដើមហ្វឹកហាត់ឡើងវិញជាបណ្ដើរៗហើយក្នុងនោះមានទាំងហាត់កណ្ដាប់ដៃ ការចាប់ឡាំជង្គង់ និងស្នៀតទាត់ជាដើម។
ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី រូបនេះក៏បានប្រាប់ដែរថា បើរបួសជង្គង់នេះមិនទាន់ជាសះស្បើយ១០០% ទេគឺដាច់ខាតមិនឡើងប្រកួតវិញឡើយ ទាល់តែជាទើបវិលចូលសង្វៀនគុនខ្មែរវិញ។ តោះ! ឥលូវនេះមើលវីដេអូហាត់សមរបស់ ឃីម ឌីម៉ា និង ខាំ ខ្លានាង នៅមណ្ឌលហ្វឹកហាត់ជម្រើសជាតិក្នុងពហុកីឡដ្ឋានជាតិ៕
វីដេអូ ឌីម៉ា ៖