• 2020-08-31 02:58:23
  • ប្រដាល់

ឃីម​ បូរ៉ា​ សរសើរ​ ឡុង​ ជិន​ ថា​ល្អ​ប៉ុន្តែ​ប្រាក់​លាន​ខ្លួន​យក​ហើយ​

  • 2020-08-31 02:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ជាយដែន​ ឃីម​ បូរ៉ា​ ថា​មិន​ងាយ​ស្រួល​យក​ឈ្នះ​ ឡុង​ ជិន​ នោះ​ទេ​គេជាកីឡាកគឺ​ល្អមួយរូប ​ជា​ពិសេស​ស្នៀត​អោប​ចង្កេះ​វ៉ៃ​ជង្គង់​យក​ពិន្ទុ។​

ឃីម បូរ៉ា (ក្រហម) ឡុង​ ជិន (ខៀវ)

ឃីម​ បូរ៉ា​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប៉ះ​គ្នា​លើក​ទី១​ ជា​មួយ​ ឡុង​ ជិន​ កាល​ពី​ថ្ងៃ​សៅរ៍​ដណ្ដើម​ប្រាក់​លាន​នេះ​គឺ​មាន​ការ​ពិបាក​ខ្លាំង​ហើយ​វា​ដូច​ទៅ​ហ្នឹង​ការ​គិត​មុន​ចាប់​ផ្ដើម​ការ​ប្រកួត​តែ​ម្ដង។​ ចំណុច​ល្អ​របស់​ ឡុង​ ជិន​ នោះ​គឺ​ធាក់​ធ្ងន់​ ពូកែ​អោប​ចង្កេះ​វ៉ៃ​យក​ពិន្ទុ​ ធ្វើ​ឲ្យ​ខ្លួន​ពិបាក​កាច់​វ៉ៃ​តបត​វិញ។​

ឃីម បូរ៉ា (ក្រហម) ឡុង​ ជិន (ខៀវ)

ប្អូន​ប្រុស​ ឃីម​ ឌីម៉ា​ ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ឡុង​ ជិន​ ចេះ​ញាក់​វ៉ៃ​ល្អ​ ប៉ុន្តែ​ផ្លែ​នៅ​ស្រាល​ដូច​ជា​កណ្ដាប់​ដៃ ​និង​ទាត់​ជា​ដើម។​ យ៉ាង​ណា​ បូរ៉ា​ ក៏​បាន​ផ្លាស់ប្ដូរ​ស្នៀត​វ៉ៃ​ចាប់​ពី​ទឹក​ទី២​ដែរ​គឺ​វ៉ៃ​ម៉ាត់​ បន្ទាប់​មក​បោះ​ជង្គង់​ បើ​បណ្ដោយ​ដូច​ធម្មតា​អាច​ចាញ់​ពិន្ទុ​ព្រោះ​ ឡុង​ ជិន​ ព្រោះគេវ៉ៃ​ចេញ​យក​ពិន្ទុ​ច្រើន។​ បូរ៉ា​ ថា​ស្វាគមន៍​ចំពោះ​ការ​ដាក់​ឲ្យ​សងសឹក​ជា​ថ្មី​ទៀត​ពេល​ណា​ក៏​បាន។​

បូរ៉ា ទទួលប្រាក់លាន

រំលឹក​ដែរ​ថា​ ឃីម​ បូរ៉ា​ បាន​យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ ឡុង​ ជិន​ ដណ្ដើម​បាន​ប្រាក់​១លាន​រៀល​បន្ថែម​ពី​លើ​តម្លៃ​ខ្លួន​នៅ​សង្វៀន​ CNC​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៩​ ខែ​សីហា​ ឆ្នាំ​២០២០៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់