• 2020-08-27 00:30:00
  • ប្រដាល់

ចុម​យក្ស!​ វង្ស ​ណយ​ ឈប់​ពី​ប្រដាល់​មិន​ទាន់​ប៉ុន្មាន​ខែ​ផង​មាន​គេ​បបួល​វ៉ៃ​មួយ​ស្មើ​

  • 2020-08-27 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​ផេក​របស់​ វង្ស ណយ​ ៥ថ្ងៃ​មុន​នេះ​បាន​បង្ហាញ​ថា​ មាន​គេ​បបួល​ខ្លួន​វ៉ៃ​គ្នា​សាក​ក្បាច់គុន​នៅ​សង្វៀន​ណា​ក៏​បាន។​ ចំណែក​កីឡាករ​ វង្ស ណយ​ ក៏​បាន​សរសេរ​តប​ទៅ​វិញ​ថា​ «ខ្ញុំចាស់ហើយ មិនអាចយកកំហឹង និង ការសងសឹក ជាប់ជាមួយខ្លួនបានទេ រឿងអត់ប្រយោជន៍ និងមនុស្សយ៉ាប់មួយចំនួនត្រូវតែកាត់ចោលខ្លះ ទើបជីវិតបានប្រសើរ (ឥឡូវគិតម៉េចចុះ បើគេសុំវៃអញ្ចឹង) »។​

នេះសារអ្នកដែលចង់វ៉ៃជាមួយ វង្ស ណយ

យើង​ក៏​មិន​ដឹង​ថា​ការ​សរសេរ​របស់​អ្នក​គាំទ្រ​នៅ​លើ​ហ្វេសបុក​ផេក​របស់​ វង្ស ណយ​ នោះ​ជា​ការ​លេងសើច​ ឬ​ជា​បំណង​ពិត​ប្រាកដ​នោះ​ទេ​ ព្រោះ​គ្មាន​អ្វី​បញ្ជាក់​បន្ថែម​ពាក់ព័ន្ធ​រឿង​ចង់​សាក​ក្បាច់​គុន​គ្នា​ផ្សេង​ទៀត​ឡើយ។​

រំលឹក​ដែរ​ថា​ វង្ស​ ណយ​ ជា​អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​នៅ​កម្ពុជា​ ប៉ុន្តែ​ឥលូវ​នេះ​បាន​ឈប់​ពី​វិស័យ​កីឡា​មួយ​នេះ​ហើយ។​ ចំណែក​ការ​ចង់​សាក​ក្បាច់គុន​ជា​មួយ​ វង្ស​ ណយ​ របស់​លោក​ម្នាក់​ដែល​មាន​គណនី​ឈ្មោះ​ «បទភ្លេង​ អំនួត​ពិភពគុន»​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២២​ សីហា​ ២០២០៕​

វង្ស ណយ កាល​នៅវ៉ៃ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់