- 2020-08-13 02:42:28
- ប្រដាល់
ពេជ្រ សុផាន់ នៅតែជឿជាក់លើ ពេជ្រ ប៊ុនសិទ្ធ អាចយកឈ្នះ ជី ឆៃលី ក្នុងជំនួបសងសឹក
- 2020-08-13 02:42:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ សុផាន់ នៅតែជឿជាក់លើ ពេជ្រ ប៊ុនសិទ្ធ អាចយកឈ្នះ ជី ឆៃលី ក្នុងជំនួបសងសឹក
ចន្លោះមិនឃើញ
អតីតអ្នកប្រដាល់ល្អកណ្ដាប់ដៃ ពេជ្រ សុផាន់ ថាខ្លួននៅតែជឿជាក់ និងទុកចិត្តលើសមត្ថភាពរបស់ ពេជ្រ ប៊ុនសិទ្ធ អាចយកឈ្នះ ជី ឆៃលី ជាថ្មីទៀតនាជំនួបសងសឹកសប្ដាហ៍នេះនៅបាយ័ន។
លោក ពេជ្រ សុផាន បានឲ្យដឹងថា សម្រាប់ការហ្វឹកហាត់របស់ ពេជ្រ ប៊ុនសិទ្ធ ដែលជាកូនសិស្សរបស់ខ្លួននេះ គឺបានពេញលេញល្អ និងមិនមានឈឺខ្លួនអ្វីនោះទេទោះឡើងប្រកួតជាញឹកញាប់យ៉ាងណាក្ដី។
ចំពោះសមត្ថភាពប្រកួតវិញនោះគឺ ជី ឆៃលី និង ពេជ្រ ប៊ុនសិទ្ធ ប្រើស្នៀតទាត់ ម៉ាត់ដូចគ្នា ហើយទឹកចិត្តប្រយុទ្ធសឿងប្រហែលគ្នា។ ប៉ុន្តែអ្វីដែលជាចំណុចល្អ ឬចំណុចលើ ជី ឆៃលី បន្តិចនោះគឺភាពធន់របស់ ពេជ្រ ប៊ុនសិទ្ធ ហើយកណ្ដាប់ដៃធ្ងន់ជាង យ៉ាងណាលោក ពេជ្រ សុផាន់ នៅតែសង្ឃឹមខ្ពស់ថាសិស្សរបស់ខ្លួននៅតែទទួលបានជ័យជម្នះជាថ្មីទៀត។
បញ្ជាក់ដែរថា ការប្រកួតសងសឹករវាង ពេជ្រ ប៊ុនសិទ្ធ និង ជី ឆៃលី នេះនឹងត្រូវធ្វើឡើងនៅយប់ស្អែកឯសង្វៀនបាយ័ន ចាប់ពីម៉ោង៧តទៅ។ អ្នកទាំងពីរអ្នកនេះធ្លាប់ប៉ះគ្នា៤ដងហើយ ចាញ់ឈ្នះ២ដងម្នាក់ ការប្រកួតចុងក្រោយ ប៊ុនសិទ្ធ ជាអ្នកឈ្នះដោយផ្ដួលឲ្យសន្លប់យកប្រាក់រង្វាន់នៅ Mas Fight៕