- 2020-08-12 06:14:55
- ប្រដាល់
តោះ! មើលកូនប្រុស សាន សៅយ៉ាន់ ប្រកួតម្ដងមើលមានថ្វីដៃយ៉ាងម៉េចដែរ?
- 2020-08-12 06:14:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មើលកូនប្រុស សាន សៅយ៉ាន់ ប្រកួតម្ដងមើលមានថ្វីដៃយ៉ាងម៉េចដែរ?
ចន្លោះមិនឃើញ
កូនប្រុសអតីតអ្នកប្រដាល់កែងរួស សាន សៅយ៉ាន់ គឺ សាន វិសាល ក៏មានថ្វីដៃមិនចាញ់ឪពុកនោះដែរ អាយុជាង១០ឆ្នាំប៉ុណ្ណោះ បង្ហាញទម្រង់វ៉ៃបានយ៉ាងល្អ កាលពីថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២០ នៅសង្វៀនកុមារគុនខ្មែរ របស់លោក ហ៊ុន ច័ន្ទរាជ្យ។
សម្រាប់ការប្រកួតរវាង សាន វិសាល ប៉ះ សុវណ្ណ ដេវីត នេះប្រកួតលើប្រភេទទម្ងន់៣០គីឡូក្រាម។ ការប្រកួតរវាងអ្នកទាំងពីរអ្នកនេះក៏មានការចាប់អារម្មណ៍ច្រើនដែរ ស្របពេលពួកគេវ៉ៃមានផ្លែ មានទម្រង់ស្រដៀងកីឡាករធំៗទៀតផង។
ចំពោះលទ្ធផលបញ្ចប់ការប្រកួត៣ទឹកនោះគឺកូនប្រុសលោក សាន សៅយ៉ាន់ បង្គោលក្រហមឈ្នះពិន្ទុលើកីឡាករ សុវណ្ណ ដេវីត កាលពីថ្ងៃបើកឆាកសង្វៀនថ្មីរបស់លោក ហ៊ុន ច័ន្ទរាជ្យ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ៕
តោះ! ទស្សនាវីដេអូដូចខាងក្រោម៖