• 2020-08-10 07:28:35
  • ប្រដាល់

ដឹងអត់ កំណត់ត្រា​សន្លប់លឿនបំផុតនៅសង្វៀន ONE គឺកើតឡើងពេលប្រកួតនៅ​កម្ពុជា!

  • 2020-08-10 07:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ធ្លាប់បានដឹងរួចមកហើយ ពី កំណត់ត្រា​សន្លប់លឿនបំផុត​នៅ​សង្វៀន UFC។ ថ្ងៃនេះ [Sabay] សូមបង្ហាញ​កំណត់ត្រា​សន្លប់​លឿនបំផុ​តនៅ ONE Championship វិញម្ដង។

កំណត់ត្រា​ដែល​វាយ​គូប្រកួត​ឲ្យសន្លប់លឿនបំផុត​នៅសង្វៀន ONE កំពុងកាន់កាប់ដោយ​កីឡាករ​ឥណ្ឌូណេស៊ី Mario Satya Wirawan ដែល​វាយ​កីឡាករ​កម្ពុជា ចាន់ ហេង ឲ្យសន្លប់ត្រឹម ៦វិនាទី ក្នុង​កម្មវិធី ONE: KINGDOM OF KHMER ដែលរៀបចំ​ឡើងនៅរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០១៥។

Mario Satya Wirawan វាយ​មួយដៃ ផ្ដួលចាន់ ហេង ត្រឹម ៦វិនាទី (រូបភាព៖ ONE Championship)

នៅក្នុងការប្រកួតនោះ ចាន់ ហេង បានភ្លាត់ស្នៀត ចូលមួយដៃ ហើយបានដួលភ្លាមៗ ធ្វើឲ្យអាជ្ញាកណ្ដាល Olivier Coste បញ្ឈប់ការប្រកួតតែម្ដង។

ខាងក្រោមនេះ ជា​វីដេអូ​បង្ហាញ​ពីការ​ផ្ដួល​គួប្រកួត​ឲ្យ​សន្លប់លឿនបំផុត​ ទាំង ៥ នៅ​សង្វៀន ONE (រាប់ថយក្រោយ ពី ៥ មក ១)៖

ឬក៏ទស្សនា​ខាងក្រោមនេះ សម្រាប់​ការប្រកួត​ពេញ​រវាង Mario Satya Wirawan និង​ ចាន់ ហេង៖

ចុចអាន៖ ម្ចាស់​កំណត់ត្រា​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់លឿនបំផុត ក្នុងទ្រុង UFC

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់