• 2020-08-06 10:46:07
  • ប្រដាល់

ជី​ ឆៃលី​ បើ​មាន​ឱកាស​ចង់​សាក​ក្បាច់គុន​ជា​មួយ​ ពេជ្រ ប៊ុនសិទ្ធ​ ជា​ថ្មី​ទៀត​

  • 2020-08-06 10:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ជី​ ឆៃលី​ ថា​បើ​មាន​ឱកាស​ចង់​ប្រកួត​សាក​ក្បាច់គុន​ជា​មួយ​ជើង​ខ្លាំង​ ពេជ្រ ប៊ុនសិទ្ធ​ ជា​ថ្មី​ទៀត​ព្រោះ​ធ្លាប់​ចាញ់​ដោយ​សារ​កណ្ដាប់ដៃ​ ហើយ​ជា​កីឡាករ​កំពុង​ឡើង​កូដ​ខ្លាំង​មែនទែន។​

រូបភាពលើផេក Town Sport

ជី​ ឆៃលី​ យល់​ថា​ទម្ងន់​ ៥៧​គីឡូក្រាម​នៅ​ពេល​នេះ​គឺ ​ពេជ្រ ប៊ុនសិទ្ធ​ ល្អ​ជាង​គេ​ ហើយ​ចំណុច​ពិសេស​របស់​អ្នក​ប្រដាល់​រូប​នេះ​គឺ​វ៉ៃ​បុក​ខ្លាំង​ កណ្ដាប់ដៃ​ធ្ងន់​ និង​ក្បាច់​កែង​ក៏​គ្រោះថ្នាក់​ផង​ដែរ។​ ពី​មុន​មក​ខ្លួន​ធ្លាប់​ចាញ់​ឈ្នះ​ជា​មួយ​ ប៊ុនសិទ្ធ​ ២ដង​ម្នាក់។​

សិស្ស​គុន​មក​ពី​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ នៅ​ពេល​ខាង​មុខ​ខ្លួន​នឹង​សុំ​គ្រូ​ដាក់​ឲ្យ​ជួប​ជា​មួយ​ ពេជ្រ ប៊ុនសិទ្ធ​ ជា​ថ្មី​ទៀត​ ដោយ​សារ​តែ​ចង់​សាក​ក្បាច់​គុន​គ្នា។​ មួយ​វិញ​ទៀត​ ឆៃលី​ គិត​ថា​ខ្លួន​ជា​កីឡាករ​ល្អ​កណ្ដាប់ដៃ​មួយ​រូប​ដែរ​ ហើយ​ប្រសិនបើការ​ជួប​ជា​ថ្មី​នោះ​នៅ​តែ​ចាញ់ ​គឺ​មាន​ន័យ​ថា​ ប៊ុនសិទ្ធ​ នៅ​តែ​ល្អ​ នៅ​តែ​ខ្លាំងក្លា​ ប៉ុន្តែ​បើ​អាច​ឈ្នះ​វិញ​មាន​ន័យ​ថា​ខ្លួន​មាន​សមត្ថភាព​រីកចម្រើន​ជាង​មុន។​

រូបភាពលើផេក Town Sport

រំលឹក​ដែរ​ថា​ ជី​ ឆៃលី​ ជា​អ្នក​ប្រដាល់​មក​ពី សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​ និង​ជា​កូន​សិស្ស​លោក​ ធន់​ សុភា។​ កីឡាករ​រូប​នេះ​ធ្លាប់​ឈ្នះ​ ពេជ្រ ប៊ុនសិទ្ធ​ ២ដង​ និង​ចាញ់​វិញ​២ដង​ផង​ដែរ​ក្នុង​នោះ​មាន​ទាំង​សន្លប់​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់