• 2020-08-06 02:32:03
  • ប្រដាល់

ថៃ​ រិទ្ធី​ និយាយ​យ៉ាងណា​មុន​ប្រកួត​ជា​មួយ​ ឡុង​ សុវណ្ណឌឿន​ ចុង​សប្ដាហ៍​នេះ​

  • 2020-08-06 02:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​ ថៃ​ រិទ្ធី​ ថា​កីឡាករ​ ឡុង​ សុវណ្ណឌឿន​ ជា​អ្នក​ប្រដាល់​ជើងចាស់​ និង​ល្អ​ស្នៀត​កណ្ដាប់ដៃ​ផង​ដែរ។​

ថៃ រិទ្ធី ឈ្នះដៃគូ​កន្លងទៅ

ថៃ​ រិទ្ធី​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ប្រកួត​ជា​មួយ​សិស្ស​ច្បង​ ឡុង​ សុវណ្ណឌឿន​ គឺ​សង្ឃឹម​ត្រឹម​ ៥០/៥០​ មួយ​វិញ​ទៀត​មិន​អាច​និយាយ​ទុក​មុន​ថា​មាន​អ្នក​សន្លប់​ ឬ​អត់​នោះ​ទេ ​ចាំ​មើល​ការ​ប្រកួត​មក​ដល់​ជាក់ស្ដែង។​

គ្រូ​គុន​ប្រចាំ​ក្លឹប​ Mr Ly​ ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ បើ​មើល​ពី​សមត្ថភាព​របស់​ ឡុង​ សុវណ្ណឌឿន​ នោះ​វិញ​គឺ​ល្អ​កណ្ដាប់​ដូច​ខ្លួន​ដែរ។​ ចំណែក​ស្នៀត​ទាត់​ និង​ស្នៀត​ផ្សេង​ៗ​ទៀត​មិន​ជា​ល្អ​ណាស់​ណា​នោះ​ទេ។​ រំលឹក​ដែរ​ថា​ កីឡាករ​ ថៃ​ រិទ្ធី​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​ ឡុង​ សុវណ្ណឌឿន​ នៅ​ឯ​សង្វៀន​ CNC ​ថ្ងៃ​អាទិត្យ​ ទី៩​ ខែ​សីហា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ២​រសៀល​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់