• 2020-08-05 10:19:24
  • ប្រដាល់

ជី​ ឆៃលី៖ អំឡុង​ជំងឺ​ COVID-19​ នេះ​ខ្ញុំ​រក​លុយ​បាន​ច្រើនជាង​ធម្មតា​

  • 2020-08-05 10:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ជី​ ឆៃលី​ ថា​អំឡុង​ផ្ទុះ​ជំងឺ​ COVID-19​ នេះ​សម្រាប់​ការ​ប្រកួត​របស់​ខ្លួន​ហាក់​ល្អ​ និង​អាច​រក​លុយ​បាន​ច្រើន​ជាង​ពេល​ធម្មតា​ទៅ​វិញ។​

កីឡាករ ជី ឆៃលី

កីឡាករ​ ជី​ ឆៃលី​ បាន​ឲ្យ​ដឹង​ថា​ មុន​ផ្ទុះ​ជំងឺ​ COVID-19​ ឬ​ពេល​មាន​អ្នក​ប្រដាល់​ថៃ​មក​វ៉ៃ​បាន​ធម្មតា គឺ​ខ្លួន​ឡើងវ៉ៃត្រឹម​ជា​តំណែង​គូ​ទី២​ ប៉ុណ្ណោះ​ ហើយ​តម្លៃ​ខ្លួន​វិញ​ក៏​បាន​ទាប​ទៅ​តាម​ហ្នឹង​ដែរ។​ ប៉ុន្តែ​អំឡុង​ពេល​នេះ​ ឆៃលី​ ឡើង​ដល់​គូ​៣-៤​ ទៅ​តាម​ស្ថានីយ​ផ្សេងៗ​ ចំណែក​តម្លៃ​ខ្លួន​ក៏​កើន​ឡើង​បាន​ច្រើន​ជាង​មុន​ដែរ។​

ជី ឆៃលី ពេលឈ្នះដៃគូ

សិស្ស​គុន​មក​ពី​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ទៀត​ថា​ បើ​គិត​ទៅ​អ្នក​ខ្លះ​មាន​បញ្ហា​ច្រើន​អំឡុង​ COVID-19​ នេះ​ តែ​ខ្លួន​វិញ​បែរជា​ការ​ល្អ​ និង​អាច​រក​ថវិកា​បាន​ច្រើន​ជាង​មុន​ទៅ​វិញ​ផង​ដែរ​ពី​ការ​ប្រកួត​នានា។​ រំលឹក​ដែរ​ថា​ ជី​ ឆៃលី​ ជា​កីឡាករ​នៃ​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ កូន​សិស្ស​លោក​ ធន់​ សុភា។​ កីឡាករ​រូប​នេះ​លេង​លើ​ប្រភេទ​ទម្ងន់​៥៧គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់