- 2020-08-05 03:06:30
- ប្រដាល់
ចាន់ ប៊ុនហឿន បែបត្រូវធ្វើការធ្ងន់បន្តិចហើយប្រកួតទី២ នេះប៉ះកូន អេ ភូថង
- 2020-08-05 03:06:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ ប៊ុនហឿន បែបត្រូវធ្វើការធ្ងន់បន្តិចហើយប្រកួតទី២ នេះប៉ះកូន អេ ភូថង
ចន្លោះមិនឃើញ
អ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺ ចាន់ ប៊ុនហឿន នឹងត្រូវតតាំងជាមួយកូនប្រុសលោក អេ ភូថង គឺ ម៉ឺន មេឃា លើសង្វៀនបាយ័ន ក្នុងកម្មវិធី ស្រាបៀម៉ាទ្រីតអ្នកប្រយុទ្ធគុនខ្មែរ សប្ដាហ៍នេះ។
ការវិលចូលសង្វៀនជាថ្មីប៉ុន្មានសប្ដាហ៍មុននេះ ចាន់ ប៊ុនហឿន បានយកឈ្នះ សៀង ស្រឿន ទទួលបានប្រាក់លានផងដែរ។ ប៉ុន្តែការប្រកួតទី១ ក្នុងកម្មវិធីដណ្ដើមប្រាក់លានពេលនោះ ប៊ុនហឿន មិនពេញចិត្តសមត្ថភាពប្រកួតរបស់ខ្លួននោះឡើយ ពោលវ៉ៃមិនបានដូចចិត្ត ឬវ៉ៃមិនដូចពីមុននេះក៏ព្រោះរាងកាយសម្រាកយូរពេកដោយសាររបួសដៃ។
ចំណែកការប្រកួតទី២ របស់គេបន្ទាប់ពីឈប់អស់ជាងមួយឆ្នាំនេះគឺត្រូវប៉ះអ្នកប្រដាល់ឡើងជើង ម៉ឺន មេឃា ដែលកំពុងល្អកណ្ដាប់ដៃ និងទាត់ជើងក្រោម ក៏ធ្លាប់ឈ្នះមិត្តរួមជាតិជាច្រើនរូបមកហើយ។ ដូច្នេះតាមរយៈរាងកាយរបស់ ប៊ុនហឿន មិនទាន់សម្របវិញបាន និងកម្លាំងមិនទាន់ពេញដូចមុនអាចនឹងលំបាកបន្តិចក្នុងការយកឈ្នះដៃគូសប្ដាហ៍នេះ។
រង់ចាំទស្សនាទាំងអស់គ្នាថាតើ ចាន់ ប៊ុនហឿន ឬ ម៉ឺន មេឃា នរណាជាអ្នកទទួលបានជោគជ័យនាជំនួបមិត្តភាពជាតិ និងជាតិនៅថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២០។ កម្មវិធី ស្រាបៀម៉ាទ្រីតអ្នកប្រយុទ្ធគុនខ្មែរ នេះនឹងចាប់ផ្ដើមពីម៉ោង៨ព្រឹកតទៅនៅសង្វៀនបាយ័ន៕