• 2020-08-04 09:31:50
  • ប្រដាល់

សៀវ​ ង៉ុយ៖​ បច្ចុប្បន្ន​ខ្លួន​ប្រឹង​ហាត់​ឡើង​វិញ​ហើយ​ សុំ​គ្រប់​ស្ថានីយ​ជួយ​ឲ្យ​បាន​វ៉ៃ​ផង​

  • 2020-08-04 09:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​ សៀវ​ ង៉ុយ​ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​វិល​ចូល​សង្វៀន​គុន​ខ្មែរ​ និង​បាន​ប្ដេជ្ញា​ប្រឹង​ប្រែង​ហ្វឹកហាត់​ដើម្បី​វ៉ៃ​ឲ្យ​បាន​ល្អ​ឡើង​វិញ​សង្ឃឹម​អាច​បាន​វ៉ៃ​គ្រប់​ស្ថានីយ។​

សៀវ ង៉ុយ (ក្រហម)

សៀវ​ ង៉ុយ​ បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​នេះ​ខ្លួន​បាន​ព្យាយាម​ហ្វឹកហាត់​ខ្លាំង​ និង​ជាប់​លាប់​តែ​ម្ដង​ ដោយ​សារ​តែ​មាន​ការ​ប្រកួត​ជា​បន្តបន្ទាប់​ផង​ដែរ។​ ឥលូវ​នេះ​កំពុង​លេង​កម្មវិធី​ប្រកួត​សន្សំ​ប្រាក់​លាន​នៅ​សង្វៀន​បាយ័ន​ ផង​នោះ​អ្នក​ប្រដាល់​រូប​នេះ​ថា​ មិន​បណ្ដោយ​រាល់​ការ​ប្រកួត​ណា​មួយ​នោះ​ទេ​ ពោល​ប្រឹង​ប្រែង​ហ្វឹកហាត់​ដើម្បី​ប្រកួត​បាន​ល្អ​ ឬ​អាច​ឈ្នះ​ជា​បន្តបន្ទាប់​ទៀត។​

សៀវ ង៉ុយ ពេលឈ្នះ បឺត ចិត្រា

ជា​ចុង​ក្រោយ​អ្នក​ប្រដាល់​វ៉ៃ​ក្បាច់​រូប​នេះ​សំណូមពរ​ដល់​គ្រប់​ស្ថានីយ​សូម​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​បាន​ឡើង​ប្រកួត​ផង​ ហើយ​សន្យា​ថា​នឹង​ប្រឹងប្រែង​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព​។ ការ​បាន​ឡើង​ប្រកួត​នេះដើម្បី​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ និង​ផ្ដល់​ជូន​ម្ដាយ​ខ្លះៗ​ផង​ដែរ។​

កីឡាករ​ សៀវ​ ង៉ុយ​ ជា​អ្នក​ប្រដាល់​មក​ពី​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ។​ ឥលូវ​នេះ​ឈ្នះ​ការ​ប្រកួត​សន្សំ​ប្រាក់​លាន​បាន​២សប្ដាហ៍​ហើយ​នៅ​សង្វៀន​បាយ័ន​ ក្នុង​កម្មវិធី​ Wurkz ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់