• 2020-08-04 01:43:05
  • ប្រដាល់

ប៊ុន​ សុធា៖​ ឈ្នះ​ ឯម​ សុធី​ កាល​ថ្ងៃ​សៅរ៍​ប្រឹង​មិន​ទាន់​អស់​នោះ​ទេ​ ព្រោះ​ហេតុផល​នេះ...

  • 2020-08-04 01:43:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើរ​បុក​ដូច​គ្នា​ ប៊ុន​ សុធា​ ថា​ការ​ឈ្នះ​ ឯម​ សុធី​ នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​គឺ​ខ្លួន​ប្រឹង​មិន​អស់​ ១០០%​ និង​ហ៊ាន​វ៉ៃ​ប្ដូរ​ដូច​មុន​ឡើយ​ដោយ​សារ​របួស​ចាស់មិន​ទាន់​ជា​ល្អ​ នឹងត្រូវ​មាន​ការ​ប្រកួត​សំខាន់ៗ​បន្ទាប់​ទៀត។​

កីឡាករ ប៊ុន សុធា (ក្រហម)

ប៊ុន​ សុធា​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​របួស​មុខ​របស់​ខ្លួន​មិន​ទាន់​ជា​សះស្បើយ​ល្អ​ដូច្នេះ​មិន​ហ៊ាន​វ៉ៃ​ប្ដូរ​ខ្លាំង​ ឬ​បុក​វិញ​ទៅ​ ឯម​ សុធី​ កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ទេ​ ព្រោះ​ខ្លាច​បែក​របួស​ចាស់​នោះ​ឡើងវិញធ្វើ​ឲ្យ​ខកខាន​កម្មវិធី​ប្រកួត​សំខាន់​បន្ទាប់​ទៀត។​

សម្រាប់​ការ​ប៉ះ​គ្នា​លើក​ទី២​នេះ​ ប៊ុន​ សុធា​ ថា​ហាក់​ពិបាក​បន្តិច​ដែរ​ ដោយ​សារ​តែ​ខ្លាច​មាន​ការ​បែក​ជា​ថ្មី​ ដូច្នេះ​វ៉ៃ​មិន​អស់​ហើយ​ត្រូវ​ប្ដូរ​យុទ្ធសាស្ត្រ​វ៉ៃ​ថយ​ក្រោយ​វិញ​មិន​ដើរ​បុក​ដូច​ទម្លាប់​ចាស់​នោះ​ឡើយ។​ កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​ថា​ ឯម​ សុធី​ មាន​ផ្លែ​ធ្ងន់​ល្អ​គ្រប់​ស្នៀត​ ដូច្នេះ​ហើយ​ខ្លួន​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។​ សុធា​ បន្ត​ទៀត​ថា​ ចំពោះ​កីឡាករ​ថយ​វ៉ៃ ឬ​ដើរ​ចូល​វ៉ៃ​គឺ​ខ្លួន​អាច​ទប់ទល់​បាន​ទាំង​អស់​ដោយ​គ្រាន់​តែ​ថា​ បើ​គេ​ចូល​វ៉ៃ​វា​ស្រួល​មិន​បាច់​ដេញ​ច្រើន។​

កីឡាករ ប៊ុន សុធា (ក្រហម)

កីឡាករ​ ប៊ុន​ សុធា​ ឈ្នះ​ពិន្ទុ​លើ​ជើង​ខ្លាំង​ ឯម​ សុធី​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១​ ខែ​សីហា​ នៅ​សង្វៀន​ទើប​ថ្មី​ «ស្រាបៀ​ ម៉ាទ្រីត​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​» របស់​ទូរទស្សន៍​បាយ័ន។​ នេះ​ជា​ជ័យជម្នះ​លើក​ទី២​ របស់​ ប៊ុន​ សុធា​ ហើយ​លើ​កីឡាករ​ ឯម​ សុធី​ ដែល​លើក​ទី១​ ឈ្នះ​នៅ​សង្វៀន​ Town ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់