• 2020-08-03 10:30:04
  • ប្រដាល់

បុរស​ ហុល្លង់​ ដូរេន ៖​ អ៊ុង​ វិរៈ​ ជា​កីឡាករ​ខ្មែរ​ល្អ​ជាង​គេ​ដែល​ខ្លួន​ធ្លាប់​ជួប​

  • 2020-08-03 10:30:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ដូរេន​ ដែល​ជា​ជនជាតិ​ ហុល្លង់​ និង​កំពុង​ល្បីឈ្មោះ​គួរសម​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ថា​ អ៊ុង​ វិរៈ​ ជា​កីឡាករ​ល្អ​មួយ​រូប​ហើយ​ពិបាក​ប្រកួត​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​ខ្មែរ​ដែល​ខ្លួន​ធ្លាប់​ប៉ះ​នា​ពេល​កន្លង​មក។​

កីឡាករ ដូរេន (ខៀវ)

ដូរេន​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ជំនួប​ជា​មួយ​កីឡាករ​ចាស់​វស្សា​ អ៊ុង​ វិរៈ​ គឺ​ខ្លួន​មាន​ការ​លំបាក​តែ​ម្ដង​មិន​ងាយ​ស្រួល​យក​ឈ្នះ​ទេ​ ប៉ុន្តែ​ចូល​ចិត្ត​ការ​ប្រកួត​មួយ​នោះ​ នឹង​សង្ឃឹម​ថា​អាច​ជួប​គ្នា​នៅ​ពេល​ណា​មួយ​ទៀត។​

អ្នក​ប្រដាល់​បរទេស​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ខ្លួន​សង្ឃឹម​ថា​នៅ​ពេល​ខាង​មុខ​នឹង​មាន​កីឡាករ​មាន​ទម្ងន់​ធ្ងន់​ដូច​ អ៊ុង​ វិរៈ​ ផ្សេងៗ​ទៀត​ដើម្បី​បាន​ឱកាស​ជួប​ប្រកួត​សាកល្បង​ក្បាច់​គុន​ ផ្លាស់ប្ដូរ​បទ​ពិសោធ​គ្នាផង​ដែរ។​

កីឡាករ ដូរេន ក្រោយ​ប្រកួត​ចប់

រំលឹក​ដែរ​ថា​ កីឡាករ​ជនជាតិ​ ហុល្លង់​ ដូរេន​ ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ចាស់​វស្សា​ អ៊ុង​ វិរៈ​ នៅ​លើ​សង្វៀន​បាយ័ន​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៦​ ខែ​កក្កដា​ ឆ្នាំ​២០២០។​ ដូរេន​ ជា​បុគ្គលិក​អង្កការ​មួយ​នៅ​ឯ​ខេត្ត​សៀមរាប​ បច្ចុប្បន្ន​កំពុង​ហាត់​គុន​ខ្មែរ​លក្ខណៈ​សុខភាព​នៅ​ក្លឹប​ប្រដាល់​ គុហារព្រហ្មជ័យ​ របស់​លោក​ ជា​ រិទ្ធិ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់