• 2020-07-29 10:56:49
  • បាល់ទាត់

Benzema សារភាព​ត្រង់​ៗ​ថា គិត​ពី​រឿង​ឈ្នះ​ Ballon d'Or គ្រប់​ពេល

  • 2020-07-29 10:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង Karim Benzema បាន​និយាយ​ក្នុង​ប៉ុស្តិ៍​បណ្ដាញ Youtube របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គេ​បាន​គិត​ចង់​ឈ្នះ​ពាន Ballon d'Or គ្រប់​ពេល​។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ប្រាកដ​ណាស់​! ខ្ញុំ​ចង់​ឈ្នះ​ពាន Ballon d'Or គ្រប់​តែ​ពេល តែ​វា​មិនមែន​ធ្វើ​ឲ្យ​ខ្ញុំ​ងប់​នឹង​ពាន​ហ្នឹង​ទេ។ ខ្ញុំ​គិត​ពី​រឿង​ឈ្នះ​ហ្នឹង​ ដោយសារ​តែ​ខ្ញុំ​ជា​កីឡាករ​អាជីព ហើយ​ចង់​បាន​ការ​ប្រកួត​ប្រជែង​ " ។

Benzema បាន​បន្ត​ថា៖ " ខ្ញុំ​មិនដែល​គិត​ខ្លួន​ឯង​ជា​បេក្ខភាព​នាំ​មុខ​សម្រាប់​ពាន​នេះ ដោយសារ​តែ​តួនាទី​ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ ៩ លេខ​ ១០ ឬ លេខ ១១នោះ​ទេ តែ​ខ្ញុំ​ជា​កីឡាករ​បាល់ទាត់ ហើយ​ខ្ញុំ​ព្យាយាម​ក្លាយ​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក " ។

ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​នេះ។ Benzema ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​ក្លឹប Real Madrid ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ក្នុង​រដូវ​កាល​នេះ​ដែរ​ គេ​បាន​ជួយ​ឲ្យ Real លើក​ពាន La liga ទី៣៤។ ជា​អកុសល​ពាន Ballon d'Or ត្រូវ​បាន​រំសាយ​មួយ​ឆ្នាំ ដោយសារ​តែ​ខ្លាច​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​វិនិច្ឆ័យ​លើ​ទម្រង់​លេង​ ខណៈ​បាល់ទាត់​អាជីព​ត្រូវ​បាន​ផ្អាក​ជាង ៣ខែ​ ព្រោះ​តែ​រឿង​កូវីដ-១៩​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់