- 2020-07-29 00:30:00
- ប្រដាល់
ហ៊ុន ចន្ទរាជ្យ៖ ជួយគាំទ្រផង ខ្ញុំបង្កើតកម្មវិធីឲ្យក្មេងៗប្រកួតដើម្បីសន្សំបទពិសោធទៅថ្ងៃមុខ
- 2020-07-29 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ុន ចន្ទរាជ្យ៖ ជួយគាំទ្រផង ខ្ញុំបង្កើតកម្មវិធីឲ្យក្មេងៗប្រកួតដើម្បីសន្សំបទពិសោធទៅថ្ងៃមុខ
ចន្លោះមិនឃើញ
ម្ចាស់ក្លឹបប្រដាល់ Cambodian Top Team សូមឲ្យអ្នកនិយមគុនខ្មែរជួយគាំទ្រកម្មវិធីរបស់លោកផង ដែលនឹងរៀបចំឲ្យក្មេងៗបានប្រកួតចាប់ពីទម្ងន់ ២០ ដល់ ៤០គីឡូក្រាម ដើម្បីសន្សំយកបទពិសោធទៅថ្ងៃអនាគត។
លោក ហ៊ុន ចន្ទរាជ្យ បានឲ្យដឹងថា កម្មវិធីដែលលោកនឹងរៀបចំសម្រាប់ដាក់ក្មេងៗឲ្យឡើងប្រកួតនេះមានឈ្មោះថា «កុមារគុនខ្មែរ» នឹងធ្វើឡើងរៀងរាល់២សប្ដាហ៍ម្ដងនៅថ្ងៃសៅរ៍ចាប់ពីម៉ោង១១ព្រឹកតទៅ។
ម្ចាស់ក្លឹប Cambodian Top Team ប្រាប់មូលហេតុបង្កើតឲ្យមានកម្មវិធីប្រកួតនេះឡើង គឺចង់ឲ្យក្មេងៗដែលមានទម្ងន់ចាប់ពី ២០គីឡូក្រាមនេះបានឡើងប្រកួតដូចគេដូចឯង និងជាការជួយពង្រឹងសមត្ថភាព បង្កើនបទពិសោធលើសង្វៀន ជាគ្រឹះ និងជាដើមទុនដល់ពួកគេឈានទៅរកភាពខ្លាំងក្លាក៏ដូចជាជោគជ័យនៅពេលខាងមុខ។
គ្រូប្រដាល់ខាងលើនេះបន្តប្រាប់ទៀតថា ចំពោះការចំណាយផ្សេងលើការរៀបចំផ្សេងៗនោះ គឺជាថវិការបស់លោកផ្ទាល់តែម្ដង។ ដូច្នេះហើយលោកក៏សូមឲ្យអ្នកនិយមតាមដានប្រដាល់គុនខ្មែរទាំងអស់ជួយគាំទ្រកម្មវិធីនេះផង ឬជួយឧបត្ថម្ភតាមលទ្ធភាពជាក់ស្ដែងផងដែរដើម្បីឲ្យកម្មវិធីនេះដំណើរការបានជួយក្មេងៗ។
សម្រាប់កម្មវិធីប្រដាល់ «កុមារគុនខ្មែរ» នឹងបើកការប្រកួតដំបូងរបស់ខ្លួននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅក្លឹប Cambodian Top Team ចាប់ពីម៉ោង ១១ព្រឹកតទៅ ។ ការប្រកួតនេះមានចន្លោះពី ៥-៦គូ ។ ប្រសិនបណ្ដាក្លឹបនានានៅកម្ពុជាចង់ឲ្យសិស្សរបស់ខ្លួនបានប្រកួតអាចទំនាក់ទំនងមកលោក ហ៊ុន ចន្ទរាជ្យ ឬតាមផេក Cambodian Top Team ៕