• 2020-07-28 01:51:44
  • ប្រដាល់

លី​ រិទ្ធី៖​ ទោះ​ចាញ់​រៀមច្បង​ៗ​ក៏​ដោយ​ប៉ុន្តែ​មាន​កិត្តិយស​ និង​បាន​បទ​ពិសោធ​ច្រើន​

  • 2020-07-28 01:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ខេត្ត​សៀមរាប​ លី​ រិទ្ធី​ ថា​ប៉ុន្មាន​ប្រកួត​កន្លង​ទៅ​នេះ​បើ​ទោះ​ចាញ់​រៀមច្បង​ៗ​ក៏​ដោយ​ ប៉ុន្តែ​ខ្លួន​គិត​ថា​ជា​កិត្តិយស​ដែល​បាន​ប៉ះ​ជា​មួយ​ និង​ទទួល​បាន​បទ​ពិសោធ​ច្រើន​ពង្រឹង​សមត្ថភាព​ឲ្យ​រីកចម្រើន​បន្ថែម។​

លី រិទ្ធី(ខៀវ)

កីឡាករ​ លី​ រិទ្ធី​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ជា​មួយ​រៀមច្បង​ ឡុង​ សុភី​ ទោះ​ចាញ់​ក៏​ដោយ​មិន​ថ្វី​នោះ​ទេ​ កីឡា​មាន​ចាញ់​មាន​ឈ្នះ​ហើយ​អ្វី​ដែល​គួរ​ឲ្យ​សរសើរ​នោះ​គឺ​ពិត​ជា​ជើងចាស់​មាន​បទ​ពិសោធ​ច្រើន​មែន។​

សិស្ស​គុន​មក​ពី​ក្លឹប​ Mr Ly​ ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ បើ​ទោះ​ជា​ចាញ់​សិស្ស​ច្បង​ ឡុង​ សុភី​ ឡៅ​ ចន្រ្ទា​ ស្មើ​កីឡាករ​ជើង​ចាស់​មួយ​ចំនួន​ទៀត​ក្ដី​ ប៉ុន្តែ​ខ្លួន​សប្បាយ​ចិត្ត​ និង​បាន​គិត​ថា​មាន​កិត្តិយស​ព្រោះ​ខ្លួន​ជា​កីឡាករ​ជំនាន់​ក្រោយ​បាន​ប៉ះ​ជា​មួយ​អ្នក​ខ្លាំង​លំដាប់​ប្រទេស។​ ទាក់ទិន​ទៅ​ហ្នឹង​ការ​ប្រកួត​ជា​មួយ​ជើង​ចាស់​កន្លង​ទៅ​នេះ​ រិទ្ធី​ ទទួល​ស្គាល់​ថា​ខ្លួន​បាន​បទ​ពិសោធ​ច្រើន​ដូច​ជា​គេច​ ចេះ​ទប់​ និង​មាន​ស៊ុហ្វ​ជាង​មុន។​

លី រិទ្ធី(ខៀវ)

រំលឹក​ដែរ​ថា​ កីឡាករ​ លី​ រិទ្ធី​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ Mr Ly​ គុន​ខ្មែរ​ ឯ​ខេត្ត​សៀមរាប។​ កីឡាករ​រូប​នេះ​ហាក់​ឡើង​កូដ​គួរសម​មួយ​រយៈពេល​នេះ​ដោយ​បាន​ប្រកួត​ឈ្នះ​ និង​ស្មើ​កីឡាករ​ចាស់​ៗ​មួយ​ចំនួន។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​នៅ​បាយ័ន​ កាល​ពី​ថ្ងៃ​សៅរ៍ ចាញ់​ពិន្ទុ​ ឡុង​ សុភី៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់