
- 2020-07-27 04:01:46
- ប្រដាល់
បុរសជនជាតិហុល្លង់ ឈ្នះ អ៊ុង វិរៈ ម្សិលមិញសរសើរកម្ពុជាសំបូរអ្នកមានសមត្ថភាព
- 2020-07-27 04:01:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសជនជាតិហុល្លង់ ឈ្នះ អ៊ុង វិរៈ ម្សិលមិញសរសើរកម្ពុជាសំបូរអ្នកមានសមត្ថភាព
ចន្លោះមិនឃើញ
ដូរេន បុរសជាតិហុល្លង់ វ៉ៃនៅសង្វៀនបាយ័នម្សិលមិញនេះសរសើរដល់ប្រទេសកម្ពុជា ថាសំបូរធនធាន សំបូរអ្នកមានសមត្ថភាពនៅប៉ុន្មានឆ្នាំខាងមុខនឹងមានអ្នកល្បីច្រើន ។
កីឡាករ ដូរេន បានឲ្យដឹងថាខ្លួនចូលចិត្តវិស័យកីឡាយូរណាស់មកហើយ និងចេះលេងកីឡាច្រើនប្រភេទផ្សេងគ្នាទៀតផង។ គិតទៅមានដូចជា យូដូ កុងហ្វូ Martial Arts Kick Boxing និងកីឡាមួយចំនួនទៀត។
បុរសវ័យ ២៧ឆ្នាំរូបនេះបន្ថែមទៀតថា ចាប់ផ្ដើមមកកម្ពុជាក៏ដូចជាហ្វឹកហាត់គុនខ្មែរនេះប្រហែលជិត២ឆ្នាំមកហើយ ប៉ុន្តែធ្លាប់ប្រកួត Kick Boxing នៅហុល្លង់ បាន៤ដង ប្រកួត Muay Thai បាន១ដង និងប្រកួតក្បាច់គុនខ្មែរនេះបាន៤ដងផងដែរ។ កីឡាករបរទេសរូបនេះប្រាប់ទៀតថាចូលចិត្តរស់នៅកម្ពុជា ហើយជឿជាក់នៅប៉ុន្មានឆ្នាំខាងមុខនឹងមានភាពល្បីល្បាញ សំបូរកីឡាករល្អៗ ព្រោះឃើញថាមានអ្នកមានសមត្ថភាពជាច្រើននៅប្រទេសនេះ។ មួយវិញទៀតខ្លួនចូលចិត្តប្រដាល់គុនខ្មែរមែនទែន ថែមទាំងជួយផ្សព្វផ្សាយឲ្យគេបានស្គាល់ និងហ្វឹកហាត់ថែមទៀត។
រំលឹកដែរថា លោក ដូរេន ជាជនជាតិហុល្លង់ មកធ្វើការនៅអង្គការមួយនៅឯប្រទេសកម្ពុជា បច្ចុប្បន្នហ្វឹកហាត់គុនខ្មែរនៅក្លឹបប្រដាល់គុហារព្រហ្មជ័យខេត្តសៀមរាប ជាមួយលោកគ្រូ ជា រិទ្ធ។ កីឡាកររូបនេះប្រកួតមិត្តភាពម្សិលមិញជាមួយ អ៊ុង វិរៈ ឈ្នះដោយពិន្ទុនៅសង្វៀនបាយ័ន៕