• 2020-07-23 02:07:49
  • បាល់ទាត់

Solskjaer ​ថា​ Man Utd ​ច្បាស់​ណាស់​នឹង​បាន​កៅអី UCL​

  • 2020-07-23 02:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​ហក់​ឡើង​ដល់​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង Premier League ​ហើយ ​ក្រោយ​ពួកគេ​លេង​ស្មើ​ក្រុម West Ham ​ក្នុង​លទ្ធផល ​១-១ ​ក្នុង​សប្ដាហ៍​ទី​៣៧។​

​ក្រុម West Ham ​បាន​​បាល់​ប៉េណាល់ទី​១​គ្រាប់ ​នៅ​នាទី​៤៥+២ ​ធ្វើ​ការ​នាំ​មុខ​លើ​បិសាច​ក្រហម​បាន​មុន។ ដោយ​ឡែក​ចូល​ដល់​តង់​ទី​២ ​ម្ចាស់​ផ្ទះ Man Utd ​ក៏​ចាប់​ផ្ដើម​វាយ​សម្រុក​វិញ ​រហូត​នាទី​៥១ Greenwood ​រក​បាន​១​គ្រាប់​តាម​ស្មើ​បាន ​ហើយ​ក៏​ជា​គ្រាប់​បាល់​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​នេះ​ដែរ។ ​លទ្ធផល​បាន​១​ពិន្ទុ​នេះ ​ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម ឡើង​ដល់​លេខ​៣​ទៅ​ហើយ ​ព្រោះ Chelsea ​លេង​ចាញ់ Liverpool ​៥-៣ ​នៅ​យប់មិញ​នេះ​ដែរ។

​ចំណាត់​ថ្នាក់​នេះ ​នៅ​មិន​ទាន់​ច្បាស់​លាស់​ឡើយ ព្រោះ​ការ​ប្រកួត​ចុង​ក្រោយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ជា​សម្រេច​ថា​នរណា​ជាប់ Top4 ​ខ្លះ។ Man Utd ​លេខ​៣ ​និង Chelsea ​លេខ​៤ ​មាន​៦៣​ពិន្ទុ​ស្មើ​គ្នា ​ស្រប​ពេល​ដែល Leicester City ​វិញ ​មាន​៦២​ពិន្ទុ​នៅ​លេខ​៥។ ​ប្រកួត​ចុង​ក្រោយ Man Utd ​ប៉ះ Leicester City ​និង Chelsea ​ប៉ះ Wolves ​។

​លោកSolskjaer ​បង្ហើប​ថា Man Utd ​បាន​បង្កើត​ឱកាស​យ៉ាង​ល្អ​សម្រាប់​ខ្លួន​ឯង​ក្នុង​ការ​ឈាន​ចូល Top4 ​នេះ។ ​លោក​មាន​ទំនុក​ចិត្ត​ថា​ប្រកួត​ចុង​ក្រោយ ​បិសាច​ក្រហម​មិន​ភ្លាត់​ឡើយ ​ហើយ​អាច​រក្សា​កៅអី​លេង UEFA Champions League ​បាន​នៅ​រដូវ​កាល​ក្រោយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់