• 2020-07-23 02:08:53
  • ប្រដាល់

កីឡាករ​ល្អ​កណ្ដាប់ដៃ​ ពេជ្រ​ ម្ទេសខ្មាំង​ យក​លុយ​ម៉ារ៉ាតុង​បាន​អត់​នៅ​ Town ​ថ្ងៃ​អាទិត្យ​

  • 2020-07-23 02:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្អ​កណ្ដាប់ដៃ​ ពេជ្រ ​ម្ទេសខ្មាំង​ លេច​មុខ​ចេញ​ប្រកួត​វិញ​ហើយ​សប្ដាហ៍​នេះ​នៅ​ឯ​សង្វៀន​ Town​ បន្ទាប់​ពី​រូប​គេ​បាត់មុខ​មួយ​រយៈពេល​ក្រោយ​ចាញ់​សិស្ស​ប្អូន​ អេ​ ណារ័ត្ន​ ដណ្ដើម​ខ្សែក្រវាត់​ប្រាក់។​

ពេជ្រ ​ម្ទេសខ្មាំង​

កីឡាករ​ ពេជ្រ ​ម្ទេសខ្មាំង​ បន្ទាប់​ពី​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ដោយ​មិន​អស់ចិត្ត​ ព្រោះ​គិត​ថា​ អេ ​ណារ័ត្ន​ វ៉ៃ​ខុស​បច្ចេកទេស​ផង​នោះ​កាល​ពី​ខែ​ឧសភា​ ២០២០​ ហើយ​ចៅក្រម​សម្រេច​ឲ្យ​ខ្លួន​ចាញ់​ក៏​បាត់​មុខ​ចាប់​ពី​ពេលនោះមក​ដល់​ឥលូវ។​ ការ​បាត់មុខ​ ឬ​ផ្អាក​ឡើង​សង្វៀន​មួយ​រយៈពេល​នេះ​គឺ​គេ​មិន​ដឹង​ពី​មូលហេតុ​អ្វី​ពិត​ប្រាកដ​នោះ​ទេ។​

រូបភាពលើផេក Town Sport

យ៉ាងណា​មិញ​ថ្ងៃ​អាទិត្យ​ ទី២៦​ ខែ​កក្កដា​ នេះ​កីឡាករ​ល្អ​កណ្ដាប់ដៃ​ ឬ​ជា​ជម្រើស​ជាតិ​ប្រដាល់​សកល​រូប​នេះ​បាន​វិល​មក​វិញ​ហើយ​ ដោយ​ត្រូវ​ឡើង​ប្រកួត​កម្មវិធី​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​ជា​មួយ​កីឡាករ​ផ្សេងៗ​៣រូប​ទៀត។​ ចាំ​មើល​ទាំង​អស់​គ្នា​ថា​ប្រាក់​ម៉ារ៉ាតុង​នៅ​ Town​ ​សប្ដាហ៍​នេះ​បាន​លើ​កីឡាករ​រូប​ណា?​ ការ​ប្រកួត​ចាប់​ផ្ដើម​ឡើង​ពី​ម៉ោង​ ៣រសៀល​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់