- 2020-07-20 03:12:15
- ប្រដាល់
ឃឹម បូរ៉ា បន្តធ្វើបានល្អទៀតហើយទាត់ ធន់ មករា ឲ្យខូចជើងយកប្រាក់១លានរៀលបន្ថែម
- 2020-07-20 03:12:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃឹម បូរ៉ា បន្តធ្វើបានល្អទៀតហើយទាត់ ធន់ មករា ឲ្យខូចជើងយកប្រាក់១លានរៀលបន្ថែម
ចន្លោះមិនឃើញ
ប្អូនប្រុសរបស់ ឃឹម ឌីម៉ា គឺ ឃឹម បូរ៉ា បន្តធ្វើបានល្អទទួលបានជ័យជម្នះទៀតហើយកាលពីម្សិលមិញនេះទាត់កីឡាករ ធន់ មករា ឲ្យខូចជើងទឹកទី៣ យកប្រាក់រង្វាន់១លានរៀលបន្ថែមទៀត។
ការប្រកួតដណ្ដើមប្រាក់លានក្នុងកម្មវិធី អាឡិចហ្សង់ របស់ CNC ម្សិលមិញនេះរវាង ឃឹម បូរ៉ា និង ធន់ មករា គឺប្រកួតមិនបានចប់៥ទឹកនោះទេ ពោលត្រូវសន្លប់ដោយខូចជើងស្ដាំត្រឹមទឹក៣ប៉ុណ្ណោះ។ ចាប់ពីទឹកទី១ រហូតដល់ពាក់កណ្ដាលទឹក២ ទាំង បូរ៉ា និង មករា គឺចេញអាវុធធ្ងន់ៗ និងសងគ្នាទៅវិញទៅមក។ ប៉ុន្តែការប្រកួតឈានដល់ជាងពាក់កណ្ដាលទឹក២ ធន់ មករា ត្រូវអាជ្ញាកណ្ដាលរាប់១ដងដោយសារឈឺជើងស្ដាំ យ៉ាងណានៅតែអាចបន្តការប្រកួតដល់បញ្ចប់ទឹកនោះបាន។
ឃឹម បូរ៉ា មិនបណ្ដោយឲ្យឱកាសល្អរំលងហួសទៅឡើយ ពោលចូលទឹក៣ បានទាត់ឲ្យអាជ្ញាកណ្ដាលរាប់លើ មករា ១ដងទៀតក្នុងដើមទឹកនោះ។ បន្ទាប់មកដោយមិនអាចរងទម្ងន់ជើងរបស់ដៃគូបានកូនសិស្សលោក ធន់ សុភា ខាងលើនេះបានបោះបង់ការប្រកួតត្រឹមទឹក៣នោះតែម្ដង។
រំលឹកដែរថា អំឡុងពេលជាង១០ប្រកួតមកនេះកីឡាករ ឃឹម បូរ៉ា មិនស្គាល់ពាក្យថាបរាជ័យនោះឡើយ។ ម្សិលមិញនេះទាត់ ធន់ មករា ឲ្យខូចជើងនៅទឹក៣ ទទួលបានប្រាក់រង្វាន់បន្ថែម១លានរៀលទៀតបូកពីលើតម្លៃខ្លួន៕