• 2020-07-13 08:44:21
  • ប្រដាល់

អេលីត​ កែវឡុង​ ក្លាយ​ជា​ជើងឯក​ម៉ារ៉ាតុង​ សប្ដាហ៍​ទី១​ របស់​ ISI​ រដូវ​កាល​ទី៣​

  • 2020-07-13 08:44:21
  • ចំនួនមតិ 1 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

កីឡាករ​វ័យ​ក្មេង​ អេលីត​ កែវឡុង​ ក្លាយ​ជា​ជើងឯក​ម៉ារ៉ាតុង​ លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​ បើក​ឆាក​រដូវ​កាល​ទី៣​ របស់​សង្វៀន​ PNN​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១២​ ខែ​កក្កដា​ ឆ្នាំ​២០២០​ ម្សិលមិញ​នេះ។​

រូបភាពផ្ដល់ជូន

សម្រាប់​រដូវ​កាល​ថ្មី​ទី៣​ នេះ​សង្វៀន​ PNN​ មិន​មាន​ការ​ប្រកួត​ខ្សែក្រវាត់​ប្រាក់​ ឬ​ខ្សែក្រវាត់​មាស​បន្ត​ទៀត​នោះ​ទេ​ ប៉ុន្តែ​ដាក់​ឲ្យ​មាន​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​ ២​ ៦០០​ ០០០​រៀល​ផង​ដែរ​ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​រយៈពេល​ ២៤ ​សប្ដាហ៍។​ លោក​ ស្រឺ​ ស្រេង​ ប្រធាន​ផ្នែក​កីឡា​របស់​ PNN​ បាន​លើក​ថ្ងៃ​បើក​ឆាក​រដូវ​កាល​ថ្មី​ថា​ ដោយ​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​មិន​សូវ​មាន​កីឡាករ​កម្រិត​ A​ ច្រើន​ និង​ជា​ការ​រួមចំណែក​បង្កើន​ធនធាន​កីឡាករ​ផង​នោះ​ ទើប​ស្ថានីយ​ក៏​ដូច​ជា​ម្ចាស់​ឧបត្ថម្ភ​សម្រេច​បង្កើត​ឲ្យ​មាន​កម្មវិធី​ម៉ារ៉ាតុង​នេះ​ឡើង។​

រូបភាពផ្ដល់ជូន

មួយ​វិញ​ទៀត​អ្នកគ្រប់គ្រង​ខាង​លើ​នេះ​ប្រាប់​ទៀត​ថា​ នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កីឡាករ​កម្រិត​ B​ ឬ​ ខ​ នេះ​មាន​ទីផ្សារ​ប្រកួត​បាន​ច្រើន​អាច​រក​ប្រាក់​កម្រៃ​លើស​ពី​មុន​ ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ក្រុម​គ្រួសារ​ផង​ដែរ។​ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​នេះ​ជា​ការ​ជួយ​ជំរុញ​កីឡាករ​ទាំង​នោះ​ឲ្យ​រឹតតែ​មាន​សមត្ថភាព​រីកចម្រើន​ជាង​នេះ​ទៅ​ទៀត។​ ចំពោះ​ជើងឯក​ម៉ារ៉ាតុង​សប្ដាហ៍​និមួយៗ​នឹង​មាន​ឱកាស​បាន​ប្រកួត​អន្តរជាតិ​ និង​ជា​គូឯក​ រង​ឯក​នៅ​សង្វៀន​ PNN​ នៅ​ពេល​ក្រោយៗ​ទៀត។​

រូបភាពផ្ដល់ជូន

កីឡាករ​៤នាក់​ដែល​បាន​ប្រកួត​ម៉ារ៉ាតុង​សប្ដាហ៍​ទី១​ បើក​ឆាក​ម្សិលមិញ​នេះ​រួម​មាន​ ពុទ្ធ​ ម៉ាណូយ​ ប៉ះ​ រឿង​ សារិទ្ធ​ និង​ អេលីត​ កែវឡុង​ ប៉ះ​ លន់​ សៀកឡេង។​ សម្រាប់​ជើងឯក​នោះ​គឺ​បាន​លើ​កីឡាករ​ អេលីត​ កែវឡុង​ ទទួល​បាន​ប្រាក់​រង្វាន់​ ២​ ៦០០​ ០០០​រៀល​ ជើងឯក​រងគឺ​កីឡាករ ពុទ្ធ​ ម៉ាណូយ​ បាន​ប្រាក់​រង្វាន់​ ១​ ២០០​ ០០០​រៀល៕​

ទិដ្ឋភាពសន្និសីទបើក​ការ​ប្រកួត​ម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់