• 2020-07-13 08:34:03
  • ប្រដាល់

រំឭក​អនុស្សាវរីយ៍​ចាស់ វង្ស ណយ​​ប៉ះ កែវ រំចង់​កក្រើក​ស្រុក​ខ្មែរ

  • 2020-07-13 08:34:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ឆ្នាំ​២០១៣ អ្នក​គាំទ្រ​វិស័យ​គុន​ខ្មែរ​ជា​ច្រើន​ប្រហែល​ជា​មិន​ភ្លេច​ទេ​នៃ​ជំនួប​កក្រើក​ស្រុក​ខ្មែរ​​ វង្ស ណយ​ជួប​កែវ រំចង់​នៅ​សង្វៀន​បាយ័ន។

យ៉ាងណាមិញ​ កា​ពី​ម្សិលមិញ​កំពូល​អ្នក​លេង​កែង វង្ស ណយ​បាន​ប្រកាស​បញ្ចប់​អាជីព​ប្រដាល់​របស់​ខ្លួន​​ក្រោម​មូលហេតុ​​ ល្បី​តែ​ឈ្មោះ​គ្មាន​សល់​អ្វី​និង​អស់​កម្លាំង​ចិត្ត​ប្រកួត​បន្ត​ទៀត។

រំឭក​ដល់​ការ​ប្រកួត​របស់​ ណយ​និង​កែវ រំចង់​ពិត​ជា​ធ្វើ​ឲ្យ​បងប្អូន​ដែល​​ចូលចិត្ត​វិស័យ​ប្រដាល់​នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត។ អ្នក​ទាំង​ពីរ​បាន​ធ្វើ​ការ​ប្រកួត​គ្នា​២​ដង ក្នុង​នោះ​ជំនួប​លើក​ទី​មួយ រំចង់​បាន​ចាញ់​ពិន្ទុ​ណយ​ទាំង​មិន​អស់​ចិត្ត ក្រោយ​ត​ស៊ូ​គ្នា​អស់​៥​ទឹក។

មិន​យូរ​ប៉ុន្មាន​តោ​កំណាច​មក​ពី​ខេត្ត​បាត់ដំបង​បាន​ប្រកាស​សងសឹក។ ការ​ប៉ះ​គ្នា​លើក​ទី​ពីរ​ វង្ស ណយ​កាន់​តែ​ធ្វើ​ឲ្យ​កក្រើក​ដោយ​បាន​វាយ​ឲ្យ​​ រំចង់​​រាប់​ដល់​ទៅ​​ពីរ​ដង​និង​បញ្ឈប់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​២។ ជ័យជម្នះ​នេះ​ហើយ​​បាន​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ វង្ស ណយ​កាន់​តែ​ល្បី​ខ្លាំង​ទៅៗ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់