• 2020-07-13 04:29:00
  • ប្រដាល់

អ្នក​លេង​កែង​ពិឃាត​ វង្ស​ ណយ​ ប្រកាស​ឈប់​ពី​ប្រដាល់​គុន​ខ្មែរ​ហើយ​

  • 2020-07-13 04:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​ផេក​ផ្លូវការ​របស់​កីឡាករ​ វង្ស ណយ​ កាល​ពី​១៤ម៉ោង​មុន​បាន​បញ្ជាក់​ថា​ ខ្លួន​សម្រេច​ចិត្ត​ឈប់​ពី​វិស័យ​កីឡា​មួយ​នេះ​ហើយ។​ អ្នក​លេង​កែង​រូប​នេះ​បាន​ប្រាប់​ហេតុផល​ខ្លី​ថា​ «ខ្ញុំវៃយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវ៉ៃទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វៃនៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន ។ បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ»។​

រំលឹក​ដែរ​ថា​ កីឡាករ​ វង្ស ណយ​ ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នេះ​យូរ​ហើយ។​ បច្ចុប្បន្ន​នេះ​កំពុង​ប្រកបរបរ​លក់​ម្ហូប​តាម​ Online ៕​

ការបង្ហោះរបស់ វង្ស ណយ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់