• 2020-07-10 04:28:31
  • បាល់ទាត់

អត់​ខ្សែ​ការពារ​សំខាន់​៣​នាក់ ​ចាំ​មើល Real Madrid ​ទប់ Alaves បាន​អត់​?

  • 2020-07-10 04:28:31
  • ចំនួនមតិ 7 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

​​ក្រុម Real Madrid ​អវត្តមាន​ខ្សែ​ការពារ​សំខាន់​ដល់​ទៅ​៣​នាក់​ឯ​ណោះ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Alaves ​នៅ​រាត្រី​នេះ ​ដោយ​សល់​ខ្សែ​ការពារ​តែ​៣​នាក់​ទេ។

​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រៀម​លេង​ទល់​ក្រុម Alaves ​បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ ​ដោយ​ក្នុង​នោះ​ខ្សែ​ការពារ​របស់​ក្រុម Real Madrid ​នៅ​សល់​កីឡាករ​ឈុត​ធំ​តែ​៣​នាក់​ប៉ុណ្ណោះ និង​២​នាក់​ទៀត​ជា​យុវជន​ដែល​លោក Zidane ​ហៅ​មក។ ​ខណៈ​ដែល​ប្រកួត​នេះ ​ក្រុម Real Madrid ​បាត់​ខ្សែ​ការពារ​ជម្រើស​ដំបូង​ដល់​ទៅ​៣​នាក់​ឯ​ណោះ គឺ Sergio Ramos , Carvajal ​និង Marcelo ​។ ​

​លេង​ដោយ​គ្មាន​កីឡាករ​សំខាន់​នៅ​តំបន់​ការពារ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​វិភាគ​មួយ​ចំនួន​មើល​ឃើញ​ថា​ក្រុម Real Madrid ​ទំនង​ជា​មិន​ងាយ​ស្រួល​ក្នុង​ការ​ឈ្នះ Alaves ​ដែល​ជា​ក្រុម​កំពុង​ត្រូវ​ការ​ពិន្ទុ​ដែរ​នោះ​ទេ។ ​លោក Zidane ​បាន​បញ្ជាក់​ថា​លោក​មាន​ជម្រើស​១១​នាក់​ដំបូង​សម្រាប់​ការ​ប្រកួត​នេះ​រួច​ទៅ​ហើយ ​ដែល​ទំនង​ជា​លេង​ដោយ​ដាក់​ខ្សែ​ការពារ​តែ៣​នាក់​ប៉ុណ្ណោះ​គឺ ​Varane , Militao ​និង Mendy ​។ អ្នក​ចាត់ការ​បារាំង​ក៏​ទំនង​ជា​អាច​យក Lucas Vazquez ​មក​លេង​ការពារ​ផង​ដែរ បើ​ចាំ​បាច់។

សូម​បញ្ជាក់​ថា​ប្រកួត​នេះ ​៣​ពិន្ទុ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​ក្រុម Real Madrid ​ដើម្បី​រក្សា​គម្លាត​ពី​ក្រុម Barcelona ​៤​ពិន្ទុ​ដដែល។ ​ប្រសិន​បើ​ពួកគេ​ចាញ់​នោះ ​គម្លាត​ពិន្ទុ​នៅ​សល់​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់