- 2020-07-08 03:15:44
- ប្រដាល់
ប៊ុន សុធា អេ ណារ័ត្ន ម៉ន សាម៉េត មាន២នាក់អាចនឹងប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រ Mas Fight
- 2020-07-08 03:15:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ុន សុធា អេ ណារ័ត្ន ម៉ន សាម៉េត មាន២នាក់អាចនឹងប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រ Mas Fight
ចន្លោះមិនឃើញ
អ្នកប្រដាល់កំពុងឡើងកូដ អេ ណារ័ត្ន ប៊ុន សុធា ហើយនិងកីឡាករចាស់វស្សា ម៉ន សាម៉េត មាន២នាក់អាចនឹងត្រូវប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រ Mas Fight ប្រសិនបើ២នាក់នោះឈ្នះការប្រកួតម៉ារ៉ាតុងដំបូងដូចគ្នា។
សម្រាប់ការប្រកួតម៉ារ៉ាតុងដណ្ដើមប្រាក់លាន និងវគ្គផ្ដាច់ព្រ័ត្រប្រកួត Mas Fight សប្ដាហ៍នេះរបស់សង្វៀន Town គឺមានសុទ្ធតែកីឡាករល្អៗ និងកំពុងមានឈ្មោះបោះសំឡេងដូចជា ប៊ុន សុធា អេ ណារ័ត្ន ម៉ន សាម៉េត សៅ ប៊ុនធឿន ជាដើម។
ទាំង៤នាក់នេះនៅមិនទាន់ដឹងថានរណាត្រូវប៉ះនរណានោះទេ ពោលចាំចាប់ឆ្នោតសិន។ យ៉ាងណាចំពោះអ្នកគាំទ្រគុនខ្មែរដាក់ក្ដីសង្ឃឹមខ្ពស់លើ ប៊ុន សុធា អេ ណារ័ត្ន អាចនឹងឡើងវគ្គផ្ដាច់ព្រ័ត្រនៅពេលនោះ ប្រសិនបើអ្នកទាំង២នាក់នេះមិនចាប់ឆ្នោតត្រូវជួបគ្នាជុំដំបូងនោះទេ។ ប៊ុន សុធា និង អេ ណារ័ត្ន ត្រូវបានគេសម្គាល់ឃើញថា ជាកីឡាករឡើងថ្វីដៃខ្លាំង និងមានស្នៀតប្រយុទ្ធល្អម្យ៉ាងម្នាក់ ហើយបើប្រៀបធៀបជាមួយកីឡាករម៉ារ៉ាតុង២រូបទៀតរៀងលើបន្តិចហើយ។
ចាំមើលទាំងអស់គ្នានរណានឹងក្លាយជាម្ចាស់ប្រាក់លាននៃកម្មវិធីប្រដាល់បែបអន្តរជាតិ Mas Fight រវាង ប៊ុន សុធា អេ ណារ័ត្ន ម៉ន សាម៉េត និង សៅ ប៊ុនធឿន។ ការប្រកួតនេះធ្វើឡើងនៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ២០២០ ចាប់ពីម៉ោង ៥ល្ងាចតទៅលើសង្វៀន Town៕