• 2020-07-07 05:52:08
  • ប្រដាល់

ល្អ​មើល​ទៀត​ហើយ!​ ផល​ សោភ័ណ្ឌ​ សងសឹក​ មឿន​ សុខហ៊ុច​ នៅ​បាយ័ន​អាទិត្យ​នេះ​

  • 2020-07-07 05:52:08
  • ចំនួនមតិ 4 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

ដំរី​ភ្លក់​មក​ពី​ខណ្ឌ​ដង្កោ​ ផល​ សោភ័ណ្ឌ​ នឹង​ត្រូវ​ឡើង​សងសឹក​អ្នក​ប្រដាល់​មុន​តាន់​ មឿន​ សុខហ៊ុច​ នៅ​ថ្ងៃ​អាទិត្យ​ ទី១២​ ខែ​កក្កដា​ ឆ្នាំ​២០២០​ លើ​សង្វៀន​បាយ័ន​ ជម្រះ​មន្ទិល​ចាញ់​ឈ្នះ​លើក​មុន​មិន​អស់​ចិត្ត។​

សោភ័ណ្ឌ កាលប៉ះ សុខហ៊ុច

អ្នក​តាមដាន​ប្រដាល់​គុន​ខ្មែរ​បាន​ដឹង​ហើយ​ពី​ការ​ប៉ះ​គ្នា​មួយខែ​មុន​រវាង​ ផល​ សោភ័ណ្ឌ​ និង​ មឿន​ សុខហ៊ុច​ ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​ CNC​ ដែល​កាល​នោះ​ប្រាក់​រង្វាន់​ និង​ជ័យជម្នះ​បាន​លើ​សិស្ស​គុន​មក​ពី​ក្លឹប​ពុទ្ធសេរីវង្ស។​ យ៉ាង​ណា​ជ័យជម្នះ​មួយ​នោះ​ម្ចាស់​ខ្លួន​ ផល​ សោភ័ណ្ឌ​ ក៏​មិន​បាន​អស់​ចិត្ត​នោះ​ដែរ​ពោល​គិត​ថា​ខ្លួន​ឈ្នះ​ និង​មើល​មិន​ឃើញ​ថា​ សុខហ៊ុច​ ឈ្នះ​ត្រង់​ណា​រួម​និង​អ្នក​គាំទ្រ​ខ្លួន​មួយ​ចំនួន​ទៀត​ផង។​

ចំណែក​ សុខហ៊ុច​ បាន​បញ្ជាក់​នៅ​ពេល​នោះ​ដែរ​ថា ​ខ្លួន​ឈ្នះ​ត្រង់​មាន​ជំហរ​រឹង​ជាង​ និង​វ៉ៃ​ចូល​ពេញៗ​ជាង។​ ឥលូវ​សប្ដាហ៍​នេះ​អ្វី​ដែល​ជា​មន្ទិល​សង្ស័យ​ពី​ការ​ប្រកួត​មុន​ និង​អ្វី​ដែល​អ្នក​គាំទ្រ​រៀងខ្លួន​ចង់​ឲ្យ​ប៉ះ​គ្នា​សងសឹក​ ឬ​ប្រកួតគ្នា​ម្ដង​ទៀត​នោះគឺ​ប៉ះ​គ្នា​ហើយ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​នៅ​បាយ័ន។​

រូបភាពលើផេក Bayon Kun Khmer

រំលឹក​ដែរ​ថា​ ផល​ សោភ័ណ្ឌ​ ចាញ់​ពិន្ទុ​ មឿន​ សុខហ៊ុច​ ក្នុង​កម្មវិធី​ដណ្ដើម​ប្រាក់លាន​ នៅ​សង្វៀន​ CNC​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៧​ ខែ​មិថុនា​ ឆ្នាំ​២០២០។ ​សោភ័ណ្ឌ​ នឹង​ត្រូវ​ប៉ះ​ មឿន​ សុខហ៊ុច​ ជា​ថ្មី​នៅ​ថ្ងៃ​អាទិត្យ​ ទី១២​ ខែ​កក្កដា​ ឆ្នាំ​២០២០​ ចាប់​ពី​វេលា​ម៉ោង​ ៦ល្ងាច​តទៅ​ក្នុង​កម្មវិធី​ខារ៉ាបាវ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់