• 2020-07-06 08:42:58
  • ប្រដាល់

ស្រៀវ​សាច់​ជំនួស កីឡាករ​ប្រដាល់​ម្នាក់​ចូល​មួយ​កែង​ស្រាប់​តែ​ផុង​ថ្ងាស

  • 2020-07-06 08:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ប្រកួត​ដ៏​ស្រៀវ​សាច់​មួយ កីឡាករ​សញ្ជាតិ​បារាំង​ម្នាក់​​បាន​របួស​ផុង​ថ្ងាស ក្រោយ​ចូល​មួយ​កែវ​របស់​ដៃ​គូ​ប្រកួត។

ការ​ប្រកួត​នេះ​បាន​រៀបចំ​ឡើង​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​កីឡាករ​ដែល​របួស​ថ្ងាស​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​មាន​ឈ្មោះ​ថា Jeremy។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើត​ឡើង​លើ​សង្វៀន Patong Stadium ក្នុង​ប្រទេស​ថៃ។

ក្នុង​ការ​ប្រកួត​ Jeremy ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​កីឡាករ​ថៃ​ម្នាក់។ យ៉ាងណាមិញ​ការ​ប្រកួត​ប្រដាល់​នេះ​ពិត​ជា​មើល​គ្រោះថ្នាក់​មិន​ឃើញ​មែន Jeremy បាន​ភ្លាត់​បិទឃុំ​មិន​ជាប់​ចូល​មួយ​កែវ​ពេញ​ ធ្វើ​ឲ្យ​ផុង​ថ្ងាស។ ឃើញ​ស្ថានភាព​បែប​នេះ​អាជ្ញាកណ្ដាល​បាន​បញ្ឈប់​ការ​ប្រកួត លើក​ដៃ​ឲ្យ​កីឡាករ​ថៃ​ឈ្នះ ឯ Jeremy ត្រូវ​នាំ​ទៅ​មន្ទីរពេទ្យ៕ ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់