• 2020-07-06 02:39:37
  • ប្រដាល់

ក្លឹប​ប៉ែនកាក់​គុន​ខ្មែរ​ បើក​បាន​២ឆ្នាំ​ឈ្នះ​ខ្សែក្រវាត់​៤គ្រឿង​រួម​ទាំង​ខ្សែក្រវាត់​មាស​

  • 2020-07-06 02:39:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ប្រដាល់​ថ្មីថ្មោង​ ប៉ែនកាក់​គុន​ខ្មែរ​ បើក​ទើប​២ឆ្នាំ​ប៉ុណ្ណោះ​ប៉ុន្តែ​ទទួល​សមិទ្ធផល​ច្រើន​បូក​ទាំង​ខ្សែក្រវាត់​មាស​ម្សិលមិញ​នេះ​គឺ​បាន​រហូត​ដល់​ទៅ​៤គ្រឿង​ហើយ។​

រូបភាពលើហ្វេសបុក ស៊ន អេលីត

លោក​ ស៊ន​ អេលីត​ គ្រូ​បង្វឹក​របស់​ក្លឹប​ខាង​លើ​នេះ​បាន​លើក​ឡើង​តាម​ហ្វេសបុក​ផ្ទាល់​ខ្លួន​ថា​ «នេះជាជោគជ័យដំបូងគេដ៏ធំរបស់ក្លិប ប៉ែន កាក់ ដែលបើក បាន2ឆ្នាំនេះដែលទទួលបានខ្សែរក្រវ៉ាត់ចំនួន4គ្រឿងនេះ ហើយខ្ញុំក៏សូមអរគុណបងប្រុស ប៉ែនកាក់ ដែរបានយកចិត្តទុក្ខដាក់ជាមួយនិងក្លិប ហើយក៏កោតសរសើរដល់កាខឹតខំប្រឹងប្រែងរបស់កីឡាករដែរយកកិត្តិយសជូនក្លិប ជាចុងក្រោយក៏សូមអរគុណដលអ្នកគាំទ្រគុនខ្មែរនិងគាំទ្រ ក្លិបប៉ែនកាក់ខ្ញុំផងដែរ»។​

រូបភាពលើហ្វេសបុក ស៊ន អេលីត

គ្រូ​បង្វឹក​ប្រចាំ​ក្លឹប​ប៉ែនកាក់​គុន​ខ្មែរ​រូប​នេះ​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ឯកឧត្តម​ ប៉ែនកាក់ ​ដែល​បាន​យក​ចិត្ត​ទុកដាក់​ជា​មួយ​ក្លឹប​ ទន្ទឹម​និងនេះ​ក៏​បាន​កោតសរសើរ​ដល់​កីឡាករ​ដែល​បាន​ប្រឹងប្រែង​ហ្វឹកហាត់​យក​កិត្តិយស​ជូន​ក្លឹប។​

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​ អេលីត​ ចំរើន​ សិស្ស​គុន​ក្លឹប​ប៉ែនកាក់​គុន​ខ្មែរ​បាន​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​១គ្រឿង​នៅ​សង្វៀន​ PNN ។​ សម្រាប់​ខ្សែក្រវាត់​ទាំង​ ៤គ្រឿង​ របស់​ក្លឹប​មួយ​នេះ​រួម​មាន​ ទី១ ​ខ្សែក្រវាត់​ KIC ​ទី២ ​ខ្សែក្រវាត់​ប្រាក់​ ISI​ ទម្ងន់​ ៦០​ ទី៣ ​ខ្សែក្រវាត់​ប្រាក់​ ISI​ ទម្ងន់​ ៥៧​ និង​ទី៤ ​ខ្សែក្រវាត់​មាស​ ISI​ ទម្ងន់​ ៥៧ ៕​

រូបភាពលើហ្វេសបុក ស៊ន អេលីត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់