- 2020-07-01 02:43:40
- ប្រដាល់
ពេជ្រ ប៊ុនសិទ្ធ៖ ខ្ញុំក៏ចង់បានមេដាយដូចរៀមច្បងជាពិសេស ស៊ីហ្គេម ២០២៣
- 2020-07-01 02:43:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ ប៊ុនសិទ្ធ៖ ខ្ញុំក៏ចង់បានមេដាយដូចរៀមច្បងជាពិសេស ស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
អ្នកប្រដាល់ស្រករក្រោយកំពុងល្បីតាមសង្វៀននានា ពេជ្រ ប៊ុនសិទ្ធ ថាខ្លួនក៏ចង់បានមេដាយជូនប្រទេសជាតិដូចរៀមច្បងមុនៗដែរជាពិសេសនៅពេលកម្ពុជាធ្វើជាម្ចាស់ស៊ីហ្គេម ២០២៣ ខាងមុខនេះ។
ប៊ុនសិទ្ធ បានឲ្យដឹងថា ខ្លួនបានឃើញរៀមច្បងចេញទៅប្រកួតស៊ីហ្គេមកន្លងទៅ ហើយទទួលបានមេដាយមានការទទួលអបអរច្រើនល្បីឈ្មោះខ្លាំង ដូច្នេះខ្លួនក៏ចង់បានដូចនេះដែរ។ កីឡាកររូបនេះសង្ឃឹមថានៅឆ្នាំ ២០២៣ នឹងមានឱកាសដូចគេដើម្បីប្រជែងមេដាយជូនកម្ពុជា។
កូនសិស្សលោក ពេជ្រ សុផាន់ ខាងលើនេះបន្តប្រាប់ទៀតថា ដើម្បីអាចសម្រេចក្ដីបំណងនេះបានមានតែការខំប្រឹងប្រែងហ្វឹកហាត់ ប្រឹងប្រែងអត់ឈប់ចាប់ពីឥលូវនេះទេទើបអាចល្បី ឬមានការផ្ដល់ឱកាសឲ្យចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានមួយនេះ។
រំលឹកដែរថា ពេជ្រ ប៊ុនសិទ្ធ ជាអ្នកប្រដាល់មកពីក្លឹប ចលនាយុវជនកម្ពុជា ១៥៧ កូនសិស្សលោក ពេជ្រ សុផាន់។ ប្រកួតចុងក្រោយរបស់គេឈ្នះ ខេម ចាន់ និង ឃួន ឡាំកូស៊ីន នៅកម្មវិធី Mas Fight សប្ដាហ៍មុននេះ៕