• 2020-06-30 04:15:44
  • ប្រដាល់

មិន​មែន​លំ​ៗ​ទេ! ទស្សនា​ជំនួប​រវាង Rodtang និង Petchdam ទាំង​២​ដង​វាយ​ហ៊ោ​ៗ

  • 2020-06-30 04:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​រវាង Rodtang និង Petchdam ត្រូវ​បាន​អ្នក​គាំទ្រ​វិស័យ​ប្រដាល់​​ប៉ង​ចង់​ឲ្យ​ជួប​សងសឹក​​គ្នា​ជា​យូរ​ណាស់​មក​ហើយ តែ​ពេល​នេះ​វា​បាន​​ក្លាយ​​ជា​​ការ​ពិត។

នាយក​ប្រតិបត្តិ​លោក Chatri Sityodtong បាន​ប្រកាស កម្មវិធី​របស់ ONE Championship នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី ៣១ ខែ​ កក្កដា ឆ្នាំ ២០២០ ដែល​ត្រូវ​រៀបចំ​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​និង​ឲ្យ​ឈ្មោះ​ថា ONE: No Surrender។

លោក Chatri ក៏​បាន​ប្រកាស​សមាសភាព​​គូ​ប្រកួត​៣​គូ​ដំបូង​​មាន​ដូច​ជា៖

  • Rodtang vs Petchdam (ដណ្ដើម​ខ្សែ​ក្រវាត់)
  • Petchmorrakot vs Yodsanklai ​(ដណ្ដើម​ខ្សែ​ក្រវាត់)
  • Superbon vs Sittichai

ជំនួប​រវាង Rodtang និង Petchdam ត្រូវ​គេ​រំពឹង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​អ្នក​ទាំង​ពីរ​​មាន​ឈ្មោះ​បោះ​សំឡេង​ស្រាប់​លើ​សង្វៀន ONE និង​ធ្លាប់​ប៉ះ​គ្នា​២​ដង​រួច​មក​ហើយ។ ជំនួប​លើក​ទី​១​​នៅ​ឆ្នាំ​២០១៧​ សង្វៀន Rajadamnern កាល​នោះ​ប្រកួត​៥​ទឹក​ពេញ Petchdam ឈ្នះ​ពិន្ទុ។ លុះ​ដល់​ឆ្នាំ​២០១៨ អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ម្ដង​ទៀត​នៅ​សង្វៀន​ដដែល Rodtang សងសឹក​ឈ្នះ​ពិន្ទុ​បាន​វិញ។

អ្វី​ដែល​គួរ​កត់សម្គាល់​២​ប្រកួត​កន្លង​​ទៅ​អ្នក​ទាំង​ពីរ​ប្រយុទ្ធ​គ្នា​គ្មាន​សំចៃ​កម្លាំង ធ្វើ​ឲ្យ​អ្នក​ទស្សនា​​បុក​ពោះ ស្រែកហ៊ោ​ពេញ​សង្វៀន។ ចាំ​មើល​ប្រកួត​ទី​៣​នរណា​ជា​អ្នក​ឈ្នះ?

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់