- 2020-06-30 03:19:15
- ប្រដាល់
ឡៅ ចិត្រា វិលចូលសង្វៀនវិញប៉ុន្តែត្រូវធ្វើការធ្ងន់បន្តិចហើយ
- 2020-06-30 03:19:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចិត្រា វិលចូលសង្វៀនវិញប៉ុន្តែត្រូវធ្វើការធ្ងន់បន្តិចហើយ
ចន្លោះមិនឃើញ
អ្នកប្រដាល់ប្រចាំក្លឹបឆត្រយោង ៩១១ ឡៅ ចិត្រា បានវិលចូលសង្វៀនគុនខ្មែរវិញហើយសប្ដាហ៍នេះនៅ CNC បន្ទាប់ពីសម្រាកព្យាបាលដៃរបួសអស់មួយរយៈពេលកន្លងមកនេះ។
ចិត្រា មានរបួសប្រេះឆ្អឹងប្រអប់ដៃឆ្វេងតាំងពីប្រកួតជាមួយ មឿន សុខហ៊ុច កាលពីថ្ងៃទី២៥ ខែមេសា ២០២០ មកម្ល៉េះជាហេតុធ្វើឲ្យខ្លួនត្រូវសម្រាកព្យាបាល និងអាក់ខានឡើងសង្វៀនរហូតមកដល់ពេលនេះ។
អ្នកគាំទ្ររបស់ ចិត្រា មានការសប្បាយចិត្តជាខ្លាំង ហើយបង្ហាញអារម្មណ៍តាមបណ្ដាញសង្គមហ្វេបុកប៉ុន្មានថ្ងៃនេះចំពោះការអាចវិលមកចូលសង្វៀនប្រកួតវិញនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺការវិលមកវិញនេះត្រូវប៉ះជើងខ្លាំងមកពីកោះកុង យ៉េន ឌីណា ដែលជាកីឡាករល្អក្បាច់ និងមិនងាយមានអ្នកយកឈ្នះ។
កីឡាករ ឡៅ ចិត្រា នឹងត្រូវប៉ះជាមួយជើងខ្លាំង យ៉េន ឌីណា ដើម្បីដណ្ដើមប្រាក់លានក្នុងកម្មវិធីប្រដាល់ខារ៉ាបាវ នារសៀលថ្ងៃសៅរ៍ ទី៤ កក្កដា ឆ្នាំ ២០២០ នេះ៕