• 2020-06-29 03:12:43
  • ប្រដាល់

២៧​នាទី​របស់​ ថៃ​ រិទ្ធី​ នៅ​ Mas Fight​ បាន​លុយ​ជាង​ ២០០០​ដុល្លារ​

  • 2020-06-29 03:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ល្អ​កណ្ដាប់ដៃ​ ថៃ​ រិទ្ធី​ បើ​គិត​ទៅ​ឈ្នះ​៣ប្រកួត​មក​ហើយ​នៅ​ក្នុង​កម្មវិធី​ប្រដាល់​បែប​អន្តរជាតិ​ Mas Fight​ នៅ​សង្វៀន​ TOWN​ សរុប​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​នោះ​ប្រហែល​ជាង​ ២០០០​ដុល្លារ​ផង​ដែរ។​

រូបភាពលើផេក Town Sport

កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ Mas Fight​ ចំនួន​៣ដង​រួច​មក​ហើយ​ ពោល​ឈ្នះ​ការ​ប្រកួត​ទាំង​៣លើក។​ ក្នុង​នោះ​ដែរ​គឺ​ការ​ឈ្នះ​លើក​ទី១​ បាន​ថវិកា​ច្រើន​ជាង​គេ​គិត​ទៅ​ជាង​១០០០​ដុល្លារ។​ ចំណែក​ការ​ប្រកួត​លើក​ទី២​ និង​លើក​ទី៣ ​ឈ្នះ​ម្សិលមិញ​នេះ​បាន​ចន្លោះ​ ៥០០-៦០០​ដុល្លារ​ទៀត​ដូច្នេះ​សរុប​ទៅ​៣ប្រកួត​នេះ​បាន​ថវិកា​ជាង​២០០០​ដុល្លារ​ដែរ។​

ថៃ​ រិទ្ធី​ បន្ត​ប្រាប់​ទៀត​ថា​ រូប​គេ​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ចំពោះ​ការ​បង្ហាញ​មុខ​នៅ​លើ​សង្វៀន​ Mas Fight​ ជា​ពិសេស​លទ្ធផល​ដ៏​ល្អ​របស់​ខ្លួន​ក្នុង​៣ប្រកួត​នេះ។​ ទន្ទឹង​និង​នេះ​អ្នក​ប្រដាល់​ល្អ កណ្ដាប់ដៃ​រូប​នេះ​ថា​ខ្លួន​ពិត​ជា​ខំប្រឹង​ខ្លាំង​ក្នុង​ការ​ហ្វឹកហាត់​ត្រៀម​ការ​នៅ​សង្វៀន​ TOWN​ នេះ​ណាស់។​

រូបភាពហ្វេសបុករបស់ ថៃ រិទ្ធី

បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​ប្រដាល់​ Mas Fight​ របស់​អន្តរជាតិ​មួយ​នេះ​គឺ​ប្រកួត​តែ​១ទឹក​ប៉ុណ្ណោះ​ ដោយ​ប្រើ​រយៈពេល​៩នាទី​ ហើយ​ប្រសិន​បើ​គ្មាន​អ្នក​សន្លប់​នោះ​ទេ​គឺ​កីឡាករ​ទាំង​២រូប​បាន​ត្រឹម​ស្មើ​គ្នា​ប៉ុណ្ណោះ។​ ចំពោះ​ប្រាក់​រង្វាន់​ប្រែប្រួល​ទៅ​តាម​ប្រកួត​គូ Mas Fight​ ជាក់ស្ដែង។​ ម្សិលមិញ​នេះ​ ថៃ​ រិទ្ធី​ បាន​ផ្ដួល​សិស្ស​ច្បង​ នន់​ ជំនិត​ ឲ្យ​សន្លប់​មុន​ចប់​៩នាទី​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់