• 2020-06-29 02:41:12
  • ប្រដាល់

បែក​ផ្កា​ភ្លើង Rodtang ជួប Petchdam ជា​លើក​ទី​៣​ដណ្ដើម​ខ្សែ​ក្រវាត់ ONE

  • 2020-06-29 02:41:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rodtang ត្រូវ​ចេញ​មក​ការពារ​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ទល់​នឹង​មិត្តរួម​ជាតិ Petchdam នៅ​ថ្ងៃ​ទី ៣១ ខែ កក្កដា ឆ្នាំ ២០២០។

កាល​​ពី​យប់​មិញ​ស្ថាបនិក​របស់​ ONE Championship លោក Chatri Sityodtong បាន​ប្រកាស​​ការ​ប្រកួត​៣​គូ​យ៉ាង​ភ្ញាក់​ផ្អើល សុទ្ធ​តែ​កីឡាករ​លំដាប់ A របស់​ថៃ​ប៉ះ​គ្នា​ក្នុង​កម្មវិធី ONE: No Surrender ដែល​រៀបចំ​នៅ​ប្រទេស​ថៃ។ ក្នុង​នោះ​ដែល Rodtang ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​នៅ​សង្វៀន ONE ត្រូវ​ជួប​ជា​លើក​ទី​៣​ជាមួយ Petchdam ក្នុង​តំណែង​គូ​ដណ្ដើម​ខ្សែ​ក្រវាត់។

​អ្នក​ទាំង​ពីរ​ធ្លាប់​វាយ​គ្នា​ពីរ​លើក​មក​ហើយ ដែល​កាល​នោះ​ការ​ប្រកួត​របស់​ពួក​គេ​រៀបចំ​នៅ​​សង្វៀន Rajadamnern លទ្ធផល​ឈ្នះ​ម្នាក់​ម្ដង​។ សម្រាប់​មួយ​គូ​ទៀត Petchmorrakot ត្រូវ​ការពារ​ខ្សែក្រវាត់ ONE Featherweight Muay Thai World Champion ទល់​នឹង​សិស្ស​ច្បង Yodsanklai។

គូ​ពិសេស​មួយ​ទៀត​ជើង​ខ្លាំង​ Kickboxing ទាំង​ពីរ​គឺ Superbon ត្រូវ​ជួប Sittichai ដែល​ជា​ការ​ប្រកួត​បង្ហាញ​ខ្លួន​លើក​ដំបូង​ដូច​គ្នា​របស់​ពួក​គេ​លើ​សង្វៀន ONE។ អ្នក​​ទាំង​ពីរ​មាន​ប្រវត្តិ​ជួប​គ្នា​២​ដង​រួច​ទៅ​ហើយ ក្នុង​នោះ​ឈ្នះ​ម្នាក់​ម្ដង​ដូច​គ្នា។ សម្រាប់​គូ​បន្ថែម​ទៀត​លោក Chatri នឹង​ប្រកាស​ពេល​ក្រោយ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់