- 2020-06-26 03:20:03
- បាល់ទាត់
ដឹងទេ Ronaldo មាននាឡិកាមួយខ្សែថ្លៃជាងគេរបស់ Rolex តម្លៃកប់ក្ដោង
- 2020-06-26 03:20:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេ Ronaldo មាននាឡិកាមួយខ្សែថ្លៃជាងគេរបស់ Rolex តម្លៃកប់ក្ដោង
ចន្លោះមិនឃើញ
Cristiano Ronaldo បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយសារតែគេពាក់នាឡិកាទំនើបមួយខ្សែដែលគេដឹងថា ជាប្រភេទថ្លៃជាងគេរបស់ Rolex។
នាឡិកាដៃប្រភេទ Rolex GMT Master Ice ត្រូវគេដឹងថាមានតម្លៃ៣៧១ ០០០ផោន(ជិត៥០ម៉ឺនដុល្លារ)។ គេធ្លាប់បង្ហាញពាក់នាឡិកានេះកាលពីខែមករា ពេលដែលចូលរួមក្នុងកម្មវិធីប្រគល់ពាននៅកម្មវិធី Dubai Globe Socce។
នាឡិកានេះផ្សំឡើងមាសស១៨ការ៉ាត់ តុបតែងដោយពេជ្រជាច្រើនគ្រាប់។ គ្រាប់ពេជ្រ៣០គ្រាប់ត្រូវបានគេឃើញលើក្បាលនាឡិកានិងខ្សែរបស់វា។ Ronaldo ក៏ធ្លាប់បង្ហាញនេះនាឡិកាលើបណ្ដាញសង្គម Instagram ពេលបង្ហោះរូបជាមួយមិត្តស្រី Georgina Rodriguez។
តាមពិតទៅវាមិនមែនជារឿងភ្ញាក់ផ្អើលខ្លាំងពេកទេសម្រាប់កីឡាករវ័យ៣៥ឆ្នាំសម្រាប់នាឡិកានេះ ព្រោះគេជាប់ឈ្មោះជាអត្តពលិករកចំណូលបានច្រើនជាងគេលំដាប់ទី២ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ៕