- 2020-06-26 00:30:00
- ប្រដាល់
យ៉េន ឌីណា នៅតែសង្ឃឹមឈ្នះជាលើកទី៥ជាមួយ សូត្រ ប៊ុនធី
- 2020-06-26 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉េន ឌីណា នៅតែសង្ឃឹមឈ្នះជាលើកទី៥ជាមួយ សូត្រ ប៊ុនធី
ចន្លោះមិនឃើញ
អ្នកប្រដាល់ជើងខ្លាំងមកពីខេត្តកោះកុង យ៉េន ឌីណា នៅតែសង្ឃឹមឈ្នះលើកីឡាករ សូត្រ ប៊ុនធី នាការប្រកួតសងសឹកលើកទី៥ ព្រឹកថ្ងៃអាទិត្យនេះឯសង្វៀន CNC ។
យ៉េន ឌីណា បានឲ្យដឹងថា កីឡាករ សូត្រ ប៊ុនធី គឺជាអ្នកប្រដាល់ល្អកែងមួយរូប។ ឌីណា តែងតែប្រុងប្រយ័ត្នបំផុងជាពិសេសកែងរបស់ ប៊ុនធី ។ ចំពោះជ័យជម្នះកាលពីសប្ដាហ៍មុននោះជាមួយ សូត្រ ប៊ុនធី គឺខ្លួនវ៉ៃមួយទឹកគិតមួយទឹក និងប្រែប្រួលទៅតាមដៃគូផងដែរ។
កូនសិស្សលោក អេ ភូថង រូបនេះបន្តប្រាប់ទៀតថា ប៉ះជាមួយ សូត្រ ប៊ុនធី ខ្លួនគឺវ៉ៃមួយៗប៉ុណ្ណោះមិនបុក ឬចេះតែសម្រុកនោះទេពោលវ៉ៃរក្សាកម្លាំង និងមិនឆេវឆាវផ្ដេសផ្ដាសឡើយបើមិនដូច្នេះទេអាចនិងភ្លាត់។ អ្នកលេងគុនខ្មែររូបនេះថាស្គាល់ពីសមត្ថភាព ប៊ុនធី ច្បាស់ណាស់ នឹងនៅតែសង្ឃឹមថាឈ្នះទៀតជំនួបទី៥នេះ។
រំលឹកដែរថា កីឡាករ យ៉េន ឌីណា នឹងត្រូវប៉ះ សូត្រ ប៊ុនធី ជាលើកទី៥ នៅថ្ងៃអាទិត្យ ទី២៨ សប្ដាហ៍នេះចាប់ពីម៉ោង ៨ព្រឹកតទៅ។ ៤លើកមុនគឺ ឌីណា មិនដែលចាញ់កីឡាករ សូត្រ ប៊ុនធី នោះឡើយ៕