• 2020-06-24 02:55:53
  • បាល់ទាត់

Messi មិនអាចរកគ្រាប់បាល់ទី ៧០០ បានទេយប់មិញ ប៉ុន្តែធ្វើបានរឿងមួយនេះ

  • 2020-06-24 02:55:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងជំនួប Barcelona និង Athletic Bilbao កាលពីយប់មិញ ខ្សែប្រយុទ្ធឆ្នើម Lionel Messi មិនអាចរកគ្រាប់បាល់ទី ៧០០ ក្នុងអាជីពរបស់ខ្លួន​បានទេ បើទោះបីជាក្រុមអ្នកមានបុណ្យ គ្រប់គ្រងបាល់រហូតដល់ ៧៣% និង​ស៊ុត​ ១៨ជើង​ ​​ចំគោលដៅ ៤ដងក្ដី។

ទោះមានឱកាសស៊ុត និងមិនអាចរកគ្រាប់បាន​ ប៉ុន្តែប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំ ធ្វើបានរឿងមួយគឺ Assist មួយគ្រាប់ឱ្យ Ivan Rakitic ស៊ុតបញ្ចូលទីនៅនាទី៧១ ជួយក្រុមអ្នកមានបុណ្យឈ្នះក្រមម្ចាស់ផ្ទះ ១-០ ខណៈការប្រកួតសល់ត្រឹម ១៩នាទីទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់។

នេះជាការបញ្ចូនបាល់ (Assist) ទី១៥នៅរដូវកាលនេះក្នងក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ La Liga របស់ខ្សែប្រយុទ្ធជំនាញជើងឆ្វេង Lionel Messi។

ចាប់តាំងពីប្រឡូកក្នុងអាជីពរហូតដល់បច្ចុប្បន្ន ម្ចាស់ពានរង្វាន់ Ballon d'Or ៦សម័យកាល រកបានគ្រាប់សរុប ៦៩៩ គ្រាប់។ ដូច្នេះចាំមើលថាតើ កីឡាករកំពូលលំដាប់ពិភពលោកនេះ អាចរកគ្រាប់បានទេនៅប្រកួតក្រោយៗ។

គួរបញ្ជាក់ថា គ្រាប់បាល់ Assist របស់ Messi ឱ្យ Rakitic ស៊ុតមួយគ្រាប់យប់មិញ បានធ្វើឱ្យក្រុមម្ចាស់ជើងឯកលីគកំពូល La Liga ២៦សម័យកាល ហក់ឡើងកំពូលតារាងចំណាត់ថ្នាក់បណ្ដោះអាសន្ន ដោយទម្លាក់ក្រុមជើងខ្លាំង Real Madrid ទៅលេខ២វិញ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់