- 2020-06-22 02:44:20
- ប្រដាល់
ចេញពីមាត់ យ៉េន ឌីណា ហើយនៅខ្មែរទម្ងន់ ៦៣,៥ គីឡូក្រាមល្អជាងគេមាន២នាក់
- 2020-06-22 02:44:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញពីមាត់ យ៉េន ឌីណា ហើយនៅខ្មែរទម្ងន់ ៦៣,៥ គីឡូក្រាមល្អជាងគេមាន២នាក់
ចន្លោះមិនឃើញ
អ្នកប្រដាល់មកពីខេត្តកោះកុង យ៉េន ឌីណា នៅស្រុកខ្មែរបច្ចុប្បន្ននេះតាមយល់ឃើញថាជើងខ្លាំងទម្ងន់ ៦៣,៥គីឡូក្រាមដែលល្អជាងគេនោះគឺមាន២រូប មឿន សុខហ៊ុច និងកីឡាករ ផល សោភ័ណ្ឌ។
យ៉េន ឌីណា បានឲ្យដឹងថា ជើងខ្លាំងប្រចាំទម្ងន់ ៦៣,៥គីឡូក្រាម ដែលខ្លួនបានចាត់ទុកថាជាកីឡាករល្អ ឬជាជើងខ្លាំងនោះទី១ មឿន សុខហ៊ុច ព្រោះអ្នកលេងគុនខ្មែររូបនេះពូកែស្នៀតទាត់ជើងក្រោម ទាត់ល្អ ទាត់បានគ្រប់កាលៈទេសៈ។ ចំណែកទី២ នោះគឺកីឡាករ ផល សោភ័ណ្ឌ គឺជាកីឡាករដែលរហ័ស សម្រាប់ការប្រកួតរបស់ជើងខ្លាំងរូបនេះចេញចូលលឿន ខុសពីកីឡាករផ្សេងៗ។
រំលឹកដែរថា យ៉េន ឌីណា ជាកីឡាករចាស់វស្សា និងបានប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរមកជាយូរណាស់មកហើយ។ បច្ចុប្បន្ននេះជាសិស្សគុនមកពីក្លឹបក្រសួងកសិកម្ម និងលេងលើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម៕