• 2020-06-16 08:53:40
  • ប្រដាល់

ដឹង​មូលហេតុ​ មឿន​ សុខហ៊ុច​ លាប​ក្រែម​បបូរមាត់​ពេល​ឡើង​ប្រកួត

  • 2020-06-16 08:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កំពុង​ល្បីឈ្មោះ​នា​ពេល​បច្ចុប្បន្ន​ មឿន​ សុខហ៊ុច​ ថា​មូលហេតុ​ដែល​តែងតែ​លាប​ក្រែម​បបូរមាត់​ពេល​ឡើង​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កន្លង​ទៅ​នេះ​គឺ​មាន​គ្រូ​ឲ្យ​លាប​ដើម្បី​ឲ្យ​គេ​ស្រឡាញ់​ចូលចិត្ត។​

កីឡាករ មឿន​ សុខហ៊ុន​

អ្នក​លេង​គុន​ខ្មែរ​ មឿន​ សុខហ៊ុន​ បាន​ឲ្យ​ដឹង​ថា​ ការ​លាប​ក្រែម​បបូរមាត់​ពេល​ឡើង​ប្រកួត​នានា​គឺ​ដើម្បី​ប្រជាប្រិយភាព​ ឡើង​ប្រកួត​ឲ្យ​គេ​ស្រឡាញ់​ចូលចិត្ត​ ហើយ​ការ​ធ្វើ​បែប​នេះ​តាម​គ្រូ​ដែល​ខ្លួន​បាន​កាន់​ ឬ​បាន​ប្រាប់​ផង​ដែរ។​

មឿន​ សុខហ៊ុន​ ពេលប៉ះ ផល​ សោភ័ណ្ឌ

រំលឹក​ដែរ​ថា​ ចំពោះ​ការ​ប្រកួត​កម្មវិធី​ធំៗ​តែង​ឃើញ​កីឡាករ​មក​ពី​ក្លឹប​ពុទ្ធសេរីវង្ស​ខាង​លើ​នេះ​លាប​ក្រែម​ជា​និច្ច​ពេល​ឡើង​ប្រកួត​ ជាក់ស្ដែង​ប្រកួត​ចុង​ក្រោយ​យក​ឈ្នះ​ពិន្ទុ​ ផល​ សោភ័ណ្ឌ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៧​ មិថុនា​ ២០២០​ ក៏​បាន​លាប​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី