• 2020-06-12 12:17:42
  • បាល់ទាត់

គ្រូ និង​កីឡាករ​ Arsenal បាន​និយាយ​ Zoom ជាមួយ​ចៅ​ប្រុស​មហាក្សត្រី​អង់គ្លេស

  • 2020-06-12 12:17:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចៅ​ប្រុស​របស់​មហាក្សត្រី​អង់គ្លេស​ ព្រះអង្គ​ម្ចាស់ William បាន​ជួប​ជាមួយ​គ្រូ​បង្គោល និង​កីឡាករ Arsenal តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​ Zoom។

អ្នក​មក​ពី​ Arsenal មាន​ដូច​ជា លោក Mikel Arteta គ្រូ​បង្គោល​ក្លឹប លោក Per Mertsacker ជំនួយ​ការ​គ្រូ​បង្វឹក ខ្សែ​ប្រយុទ្ធ​ហ្គាបុង​កីឡាករ Pierre-Emerick Aubameyang និង​ខ្សែ​ការពារ​ស្លាប​អង់គ្លេស Hector Bellarin។

ក្នុង​ជំនួប​តាម​ប្រព័ន្ធ Zoom នោះ​ អ្នក​ទាំង​អស់​គ្នា​ បាន​ពិភាក្សា​ពី​បញ្ហា​ផ្លូវ​ចិត្ត​ក្នុង​វិស័យ​បាល់ទាត់ ហើយ​និយាយ​ពី​ប្រព័ន្ធ​ថ្មី​នៃ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup។

ព្រះអង្គ​ម្ចាស់​ William ជា​ប្រធាន​សមាគម​បាល់ទាត់​អង់គ្លេស​ តាំង​ពី​ឆ្នាំ២០០៧៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់