• 2020-06-11 01:53:33
  • បាល់ទាត់

Lewandowski ទាត់​ចូល​គ្រាប់​ចុងក្រោយ ជួយ Bayern ឡើង​ផ្ដាច់ព្រ័ត្រ German Cup

  • 2020-06-11 01:53:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម  Bayern Munich បាន​យក​ឈ្នះ​ក្រុម Eintracht Frankfurt ២-១ ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ German Cup ត្រូវ​ជួប​ជាមួយ Bayer Leverkusen។

ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ​​ដែល​ធ្វើ​​ឡើង​គ្មាន​អ្នក​គាំទ្រ កីឡាករ Ivan Perisic បាន​តែត​បញ្ចូល​ទី​ក្នុង​វគ្គ​ទី​មួយ​ នាំ Bayern នាំ​មុខ​ ១-០។ ឈាន​ដល់​វគ្គ​ទី​ពីរ Frankfurt ​ដែល​ជា​ជើងឯក​ឆ្នាំ​២០១៨​ក៏​តាម​បាន​ស្មើ​វិញ​ ​ជា​ការ​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Danny da Costa។

ប៉ុន្តែ​គ្រប់​យ៉ាង​ត្រូវ​បាន​សម្រេច​ដោយ​សារ​គ្រាប់​បាល់​របស់ Robert Lewandowski រក​បាន​នាទី​៧៤។ បញ្ចប់​ការ​ប្រកួត Bayern បាន​យក​ឈ្នះ Frankfurt ២-១ ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​រៀបចំ​នៅ​ថ្ងៃ​ទី ៤ ខែ កក្កដា​ខាង​មុខ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់