• 2020-06-09 03:56:08
  • ប្រដាល់

សុខហ៊ុច៖​ ខ្ញុំ​ឈ្នះ​ ផល​ សោភ័ណ្ឌ​ នៅ​ទឹក​ទាំង​នេះ​បើ​ចង់​ប៉ះ​គ្នា​ទៀត​ស្វាគមន៍​ជា​និច្ច​

  • 2020-06-09 03:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ស៊ី​រៀប​ទម្ងន់​ ៦៣,៥​ គីឡូក្រាម​ មឿន​ សុខហ៊ុច​ ថា​ខ្លួន​ពិត​ជា​សម​ឈ្នះ​ហើយ​ បើ​គិត​ទៅ​ខ្លួន​ឈ្នះ​ទឹក២-៣-៤​ លើ​ ផល​ សោភ័ណ្ឌ​ ហើយ​ថែម​ទាំង​ឈ្នះ​រឹង​ទៀត​ផង​កាល​ពី​​ដណ្ដើម​ប្រាក់​លាន​​ថ្ងៃ​អាទិត្យកន្លងទៅនេះ។​

កីឡាករ មឿន​ សុខហ៊ុច

មឿន​ សុខហ៊ច​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​ CNC ​ ជា​មួយ​ ផល​ សោភ័ណ្ឌ​ គឺ​មាន​ការ​លំបាក​ព្រោះ​ដៃគូ​ជា​កីឡាករ​ល្អ​មួយ​រូប​ ដូច្នេះ​ហើយ​ពិបាក​ទម្រាំ​អាច​យក​ឈ្នះ​បាន។​

ចំពោះ​លទ្ធផល​ចៅក្រម​ដាក់​ឲ្យ​ ៣-២​ នេះ​ សុខហ៊ុច​ គឺ​យល់​ស្រប​ដោយ​សារ​តែ​ខ្លួន​ឃើញ​ថាឈ្នះ​៣ទឹក​ គឺនៅ​ទឹក​២-៣​ និង​ទឹក​៤​ ចំណែក​ទឹក​១​ និង​ទឹក​៥​ យល់​ថា​ចាញ់​ សោភ័ណ្ឌ។​ មួយ​វិញ​ទៀត​ជើង​ខ្លាំង​ប្រចាំ​ទម្ងន់​ ៦៣,៥​ គីឡូក្រាម​រូប​នេះ​យល់​ថា​ខ្លួន​ឈ្នះ​រឹង​ព្រោះ​ សោភ័ណ្ឌ​ ដួល​ច្រើន​កាល​ពី​ពេល​នោះ​ និង​វ៉ៃ​បាន​ពេញៗ​ជាង​ទៀត។​

មឿន សុខហ៊ុច ពេលប៉ះ ផល​ សោភ័ណ្ឌ

កូន​សិស្ស​លោក​ ណន​ រិទ្ធ​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ប្រសិន​មិន​អស់​ចិត្ត​បើ​មាន​ការ​រៀបចំ​ឲ្យ​ដណ្ដើម​ប្រាក់​លាន​ ឬ​ប៉ះ​គ្នានៅ​ពេល​ក្រោយ​ណា​មួយទៀត​នោះ​គឺ​ សុខហ៊ុច​ នៅ​តែ​ស្វាគមន៍​ ផល​ សោភ័ណ្ឌ​ជា​និច្ច។​

រំលឹក​ដែរ​ថា​ កីឡាករ​ មឿន​ សុខហ៊ុច​ ដណ្ដើម​បាន​ប្រាក់២លាន​រៀល​បូក​ពី​លើ​តម្លៃ​ខ្លួន​បន្ទាប់​ពី​យក​ឈ្នះ​ជើង​ខ្លាំង​ ផល​ សោភ័ណ្ឌ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៧​ ខែ​មិថុនា​ ឆ្នាំ​២០២០​ នៅ​ឯ​សង្វៀន​ CNC ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី