• 2020-06-08 11:21:00
  • បាល់ទាត់

ប្រធាន​ក្លឹប​ Leipzig ចេញ​មុខ​បំភ្លឺ​រឿង Werner ទៅ Chelsea

  • 2020-06-08 11:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Oliver Mintzlaff ប្រធាន​ក្លឹប RB Leipzig បាន​និយាយ​ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​ក្មេង​របស់​ខ្លួន​កីឡាករ Timo Wernerមិនមាន​ទៅ​ Chelsea អ្វី​នោះ​ឡើយ។

លោក Mintzlaff បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ " យើង​អត់​មាន​ដោះដូរ​អី​ជាមួយ Chelsea នោះ​ទេ " ។

លោក​បាន​បន្ត​ថា៖ " រហូត​មក​ទល់​ពេល​នេះ Timo Werner មិន​បាន​ចុះ​កុងត្រា​អី​ជាមួយ​ Chelsea នោះ​ទេ ហើយ​ក៏​គ្មាន​ក្លឹប​ណា​ដាក់​ពាក្យ​ស្នើ​មក​ទិញ​កីឡាករ​មួយ​នេះ​ដែរ " ។

Werner ត្រូវ​បាន​សារព័ត៌មាន​ធំៗ​ជា​ច្រើន​បាន​ភ្ជាប់​ទៅ​នឹង​ក្លឹប​អង់គ្លេស​ Liverpool ជា​យូរ​មក​ហើយ លុះ​មក​ពេល​ថ្មីៗ​នេះ​ សារព័ត៌មាន​ទាំង​នោះ​បាន​ប្រកាស​ថា Liverpool បាន​ដក​ខ្លួន​ ហើយ Chelsea ចូល​មក​ទិញ​ម្ដង៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់